adverise with khmeread Dead

តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត​ម្នាក់នេះ​ស្លាប់​បត់​ក​ដោយសារ​ធ្លាក់​ពី​បង្អួច​នៅ​ពិធីជប់លៀង​មួយ​

    ​តារា​បង្ហាញ​ម៉ូត​អង់គ្លេស​ម្នាក់​បាន​ស្លាប់​ដោយសារ​មិនអាច​ទ្រាំ​នឹង​របួស​ដ៏​ធ្ងន់ធ្ងរ បន្ទាប់ពី​ធ្លាក់​តាម​បង្អួច​នៅ​ពិធីជប់លៀង​មួយ​កាលពី​ថ្ងៃទី ១៨ កក្កដា​។​

​    ​យោងតាម​វេ​ប​សាយ Unilad នាង Almee Spencer បាន​នៅ​ពិធីជប់លាង​មួយ​នៅ​ជិត​ឆ្នេរ​ទីក្រុង Brighton ជាមួយនឹង​មិត្តភក្តិ​របស់​នាង នៅពេល​នាង​បាន​ធ្លាក់​ចេញពី​បង្អួច​ផ្ទះល្វែង​របស់​នាង​ទៅនឹង​ថ្ម​ខាងក្រោម​។​

​    ​តារា​វ័យ ២៧ ឆ្នាំនេះ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់ប្រញាល់ ប៉ុន្ដែ​នាង​មិនអាច​ស៊ូ​នឹង​របួស​របស់​នាង​បាន​។​

​    ​នៅ​កន្លែងកើតហេតុ​មាន​ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ប៉ុន្ដែ​មកទល់ពេលនេះ​ពួកគេ​ទាំងពីរ​ត្រូវ​បានឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ខណៈ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណីនេះ​។​

​    ​នាង Almee Spencer បាន​ដាច់ខ្យល់​ស្លាប់​នៅ​ម៉ោង ៤ និង ៤៧ នាទី ល្ងាច​ថ្ងៃ​ចន្ទ​ទី ១៨ កក្កដា បន្ទាប់ពី​ទ្រាំ​នឹង​របួស​មិនបាន​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់