adverise with khmeread 881a7c0e 75f3 48c5 a80b c0e4ac55b915

ជម្លោះ​រឿង​ការងារ ​កាប់​របួស​២០​ថ្នេរ ​ជនរងគ្រោះ​មិន​ប្តឹង​ព្រោះ​តែ...​!

    ភ្នំពេញ ៖ បុរស​កម្មករសំណង់​២​នាក់ បានកើត​ជម្លោះ​រឿង​ការងារ ផ្ទុះ​ទៅជា​ហិង្សា ប្អូន​​ទាញ​ប៉័​ង​តោ​កាប់​បងជីដូនមួយ បណ្តាលឱ្យ​រងរបួស​ក្បាលដេរ​២០​ថ្នេរ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន យកមក​ប៉ុស្តិ៍ តែ​ត្រូ​ជនរងគ្រោះ​មិន​ដាក់ពាក្យ​បណ្តឹង​នោះ​ទ ព្រោះ​ជា​សាច់។

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​យប់​ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៥ ជាន់​ទី ២ ស្ថិត​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    ប៉ូ​លិ​សិ​យាយ​ថា ជនបង្ក​ឈ្មោះ ទុំ សុធា​រ៉ា អាយុ ២៩​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ ស្នាក់នៅ​ភូមិ​កើតហេតុ មាន​ស្រុកកំណើត​ភូមិ លំ​ទំពូង ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ខេត្តកំពត។​

    តាម​ប្រភពពី​ប្រពន្ធ​ជនបង្ក​បានឱ្យដឹងថា នាង​មានឈ្មោះ ហាក់ ស្រី​វួ​ច អាយុ៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​ភូមិ​វាល ឃុំ​ពាម​ប្រ​ធ្នូស ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដំបូង​បងជីដូនមួយ​ប្តី​របស់​នាង​បានមក​ស្នាក់នៅ​ជាមួយគ្នា​ជាង​មួយអាទិត្យ​ ដើម្បី​រក​ការងារ​ធ្វើ តែ​នៅ​ថ្ងៃកើតហេតុ​ប្តី​នាង​ និង​បងប្រុស​ជីដូនមួយ បាន​ចេញពី​បន្ទប់​តាំងពី​ម៉ោង​៣​រសៀល​រហូតដល់​ម៉ោង​៥​ល្ងាច។

    ប្តី​នាង​បាន​ទូរស័ព្ទ​មក​ប្រាប់ថា រក​ការងារ​ធ្វើបាន​ហើយ ស្អែក​បានចាប់ផ្តើម​ការ​ងារ នាង​បាន​តប​ទៅវិញ​ថា ចឹ​ង​ឯង​ប្រញាប់​មក​ផ្ទះ​វិញ ហើយ​យើង​មាន​លុយ​មកពីណា​ដើម្បី​ទិញ​សម្ភារៈ​ធ្វើការ ចឹ​ង​ចាំ​ខ្ញុំ​រក​ខ្ចីលុយ​គេ។​

    នាង​បាន​បន្តថា នាង​បាន​ដើរ​ខ្ចីលុយ​គេ​២​ទៅ​៣​នាក់​ហើយ​គេ​មិនឱ្យ​ទេ លុះដល់​ម៉ោងជាង​៦​ព្រលប់​ប្តី​របស់​នាង មកដល់​បន្ទប់ តែ​មិនឃើញ​បងជីដូនមួយ​មកជា​មួយ​ទេ។ បន្ទាប់មកទៀត បងជីដូនមួយ​ជនរងគ្រោះ​បានមក​ដល់ បាន​មួយសន្ទុះ​ក៏បាន​ប៉ះ​ពាក្យសម្តី​គ្នា ឃើញ​ដូច្នេះ​នាង​បានរ​ត់ទៅ​ហៅ​ម្ចាស់ផ្ទះ​មកជួយ​ឃាត់ តែ​ពេលមកដល់​ស្រាប់តែ​ប្តី​នាងដៃ​កាន់ប៉័ង​តោ រីឯ​បង​ជីដូន​ដេក​ក្នុង​ថ្លុកឈាមបាត់​ហើយ​។​

    ក្រោយពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ឃាត់​ជនបង្ក​ឱ្យ​សមត្ថកិច្ច​ចំណែក​ជនរងគ្រោះ ត្រូវបាន​អ្នក​ក្បែរ​ខាង​ជូនទៅ​មន្ទីរពេទ្យ​។ តែ​ពេល​សមត្ថកិច្ច​ឃាត់​ជនបង្ក​មកដល់​ប៉ុស្តិ៍​កំពុងតែ​សួរនាំ​និង​កសាង​សំណុំរឿង ជនរងគ្រោះ​បានមកពី​ដេរ​របួស​បាន សុំ​សមត្ថកិច្ច​មិន​ប្តឹងផ្តល់​អ្វី​ទេ ​ដោយ​គិតថា​ប្អូន​គាត់​ស្រវឹង។​

    គាត់​ស្រឡាញ់​ជនបង្ក​ដូច​ប្អូនបង្កើត​ចឹ​ង ដោយ​មានការ​សំណូមពរ​ពី​ជនរងគ្រោះ ទើប​សមត្ថកិច្ច​ធ្វើលិខិត​បដិសេធ​បណ្តឹង​ឱ្យ​ជនរងគ្រោះ និង​ឱ្យ​ជនបង្ក​ត្រឡប់ទៅផ្ទះ​វិញ និង​បាន​ណែនាំ​ជនបង្ក​កុំ​ធ្វើបែបនេះ​ទៀត​៕

adverise with khmeread

មតិយោបល់