adverise with khmeread Untitled 1

Pep Guardiola ប្តេជ្ញា​ចាប់ដៃ Mourinho ពេល​ការប្រកួត​មិត្តភាព​ចាប់ផ្តើម​នៅ​ប៉េកាំង​

    ​Pep Guardiola ទទូចថា​គាត់​នឹង​ចាប់ដៃ​ជាមួយ​គូប្រជែង​ដ៏​សំខាន់បំផុត Jose Mourinho នៅឯ​ការ​ជំនួប Manchester ក្នុង​ទីក្រុង​ប៉េកាំង​នា​រាត្រី​ចន្ទ​នេះ​។​

​    ​គូប្រជែង​យក្ស​នៅ​ទីក្រុង Manchester ក្រុម​មេ​ខៀវ និង​បិសាច​ក្រហម​នឹងត្រូវ​ប្រឈមមុខគ្នា​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក្នុងការ​ប្រកួត​មួយ ដែល​សត្រូវ​ចាស់ Guardiola និង Mourinho នឹង​តទល់​ជាមួយគ្នា​ជា​លើកដំបូង​ចាប់តាំងពី​ការប្រកួតប្រជែង​ដ៏​ក្តៅគគុក​របស់​ពួកគេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​ប៉ុន្តែ​មុន​ជំនួប​នា​រាត្រី​នេះ​ឈាន​មកដល់​នៅឯ​ទឹកដី Bird's Nest Stadium លោក Guardiola បាន​និយាយថា គាត់​នឹង​តាមដាន​ការប្រកួត​នេះ និង​ធ្វើការ​គោរព​សមគួរ​ដូច​ទៅនឹង​ការប្រកួត​ដទៃទៀត ដោយ​ការ​ចាប់ដៃគ្នា​ជាមួយ Mourinho ។​

​    ​Guardiola បាន​បញ្ជាក់ថា "​ពិតណាស់​។ យើង​ជា​សម្លាញ់​ចេះ​គួរសម​។ ហេតុអ្វី​មិនអាច​? ហេតុអ្វី​ខ្ញុំ​មិនគួរ​ចាប់ដៃ​ជាមួយ​គាត់​? គ្មាន​ហេតុផល​អ្វី​ថា​មិនអាច​នោះទេ​។ គាត់​ចង់​ឈ្នះ ខ្ញុំ​ចង់​ឈ្នះ​ដូចគ្នា​។ វា​ជាការ​ប្រកួត​មិត្តភាព ដែល​ពិតជា​ការប្រកួត​មិត្តភាព​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់