adverise with khmeread 7f057454 8eb3 436b a0db a3230864aee4

ឃាត់ខ្លួន​ជនប្រដាប់អាវុធ​៤​នាក់​ព្រមទាំង​ដកហូត​កាំភ្លើង ៥​ ដើម​

    ស្ទឹងត្រែង ​៖ ជនប្រដាប់អាវុធ​៤​នាក់ ​ត្រូវបាន​កម្លាំង​អង្គការ​បរិស្ថាន​សហកា​រ​ជាមួយ​ប៉ូលិស​ប៉ុ​ស្តិ៍រដ្ឋបាល​អូរ​ស្វាយ ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​កាំភ្លើង​ច្នៃ​២​ដើម ​និង​អាកា៣​ដើម​កាលពី​រសៀល​ថ្ងៃ​២៤ ខែកក្កដា ២០១៦ ក្នុងព្រៃ​សហគមន៍ ត្រង់ចំណុច​ភ្នំ​តា​កោ ស្ថិតក្នុង​ភូមិ​វ៉ឺ​ន​សៀន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​៤​នាក់​ទី​១-ឈ្មោះ ឡេង​ណាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង,​ ទី​២-ឈ្មោះ​ ឡុង ប៊ុន​ប៉ែង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​រស់នៅ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​, ទី​៣-ឈ្មោះ ​នៃ ផែង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រង ខេត្តស្ទឹងត្រែង ​និង​ទី​៤-ឈ្មោះ លី សុខុម ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រង ខេត្តស្ទឹងត្រែង​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​កាំភ្លើង៥​ដើម ក្នុងនោះ​មាន​កាំភ្លើង​អាកា​ពិត​ចំនួន​៣​ដើម នឹង កាំភ្លើង​វែង​កែច្នៃ​២​ដើម ព្រមទាំង ប្រដាប់​ឆក់​ត្រី​២ អាគុយ​១ និង​គោយន្ត​១​គ្រឿង​ផងដែរ​។​

    ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​ដែល​ដកហូត​បាន​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​បន្ត ទៅឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​ធ្វើ​ចំណាត់ការ​បន្តទៀត៕

adverise with khmeread

មតិយោបល់