adverise with khmeread 7d1b6861 a66e 4851 a034 d13f3707cee5 %281%29

ចង់​លួចលាក់​ជួញដូរ​គ្រឿងញៀន​ដល់​ណា​ក៏​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា ថ្ងៃទី​២៤ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៤០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២ នាក់​រួមមាន​១-​ឈ្មោះ នី ស្នា  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តា​ក់ស៊ី ​(​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ចេង ចិ​ត្រា ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ​មុខរបរ កសិករ ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក Ice ) ០៤ កញ្ចប់​តូច និង​ទូរ​ស័ព្ទ​ចល័ត ០១ គ្រឿង​។

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន ទទួលបាន​ព័ត៌មាន​ថា មាន​ការលក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ នី ស្នា ភេទ​ប្រុស ហើយ​បាន​​រកឃើញ គ្រឿងញៀន ​(​ម៉ា​ទឹកកក​Ice) ០៤ កញ្ចប់​តូច​នៅជាប់​ និង​ខ្លួន​ជនសង្ស័យ​។​

    តាម​ការសាកសួរ និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយ​សារភាពថា បក្ខពួក​របស់គេ​ម្នាក់ទៀត​ឈ្មោះ ចេង ចិ​ត្រា ភេទប្រុស អាយុ២១​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទី​លំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា គឺជា​អ្នក​កាន់​ថ្នាំញៀន​ឱ្យ​ខ្លួន​ដើម្បី​យកទៅលក់ និង​ចែកចាយ​បន្ត​។​

    កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ចេង ចិ​ត្រា នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ រួម​នឹង​ទូរស័ព្ទ​ចល័ត​០១​គ្រឿង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំងពីរ​អ្នក ​និង​វត្ថុតាង ​​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់កា​ទៅតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់