adverise with khmeread 296b0eee cbe9 4994 a77d ffa9242a881e

ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្នុង​ករណី​រក្សាទុក​ជួញដូរ ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី២៤​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​៣០​នាទី ចំណុច​ផ្លូវលំ ភូមិ​មនោ​រម្យ​ ឃុំ​បែក​ចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យឿន ចាន់​នេ​ត ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​ជាង​ផ្សា​ដែក នៅភូមិ​មនោ​រម្យ​ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល​។ វត្ថុតាង​ចាប់យក​ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​៣​កញ្ចប់​តូច ដែកកេះ​០១ និង​កាបូបដៃ ០១។

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ទទួល​ព័ត៌មាន​បាន​ថា​៖ ​មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាង​សមត្ថកិច្ច ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បញ្ជូន​ជនសង្ស័យ ​និង​វ​ត្ដុ​តាង​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់