បំភ្លេចការបញ្ជូនបាល់ ២៥ ប៉ះមិនរបូតហើយស៊ុតបញ្ចូលទីរបស់អាហ្សង់ទីនក្នុងពានរង្វាន់ពិភពលោក World Cup 2006 បំភ្លេចការវាយបកលឿនៗស៊ុតទម្លុះសំណាញ់កាំភ្លើងធំ Arsenal របស់ក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៩ ក្នុង Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចោលទៅ ការប្រកួតមួយនេះមើលទៅល្អជាងនេះទៅទៀត។
នៅក្នុងវីដេអូខាងក្រោមនេះបានបង្ហាញពីទិដ្ឋភាពការប្រកួតរបស់ PSV ពិតជាបានវាយសំពងទៅលើ Porto យ៉ាងចាស់ដៃ ជាមួយនឹងគ្រាប់បាល់សាមគ្គីគ្នាដ៏ល្អពេកអាចរហូតដល់ថ្នាក់ធ្វើឱ្យអ្នកគាំទ្រក្រុមមកពីប្រទេសហូឡង់មួយនេះទៀត។
ដើម្បីផ្តល់នូវគ្រាប់បាល់ដ៏ពិសេសមួយនេះ ក្រុមទាំងមូលបានធ្វើបំលាស់ទីចាប់ផ្តើមចេញពីការលេងបាល់ One-Two របស់ Cruyff ។
បន្ទាប់មកក្រុមនេះបានរក្សាទម្រង់ប៉ះបាល់មួយដ៏ប្រសើរ។ កីឡាករពាក់លេខ ៧បានអូសបាល់កាត់ខ្សែការពារចូលទៅដល់តំបន់គ្រោះថ្នាក់ ហើយបានស្វែងឱកាសដើម្បីបញ្ចូនបាល់ទៅកាន់មិត្តរួមក្រុមខ្លួននៅក្នុងតំបន់កណ្តាល។
កីឡាកររូបនោះមិនបានស៊ុតបំប៉ោងសំណាញ់ទេ តែបានឆ្កឹះឱ្យ Adam Maher ជាអ្នកទម្លាយសំណាញ់យ៉ាងស្អាត។ តោះទស្សនាវីដេអូទាំងអស់គ្នាថាតើ PSV លេងសហការគ្នាល្អយ៉ាងណាទើប Mirror របស់អង់គ្លេសចាប់អារម្មណ៍ខ្លាំងរបៀបនេះ៕
