adverise with khmeread 12321312

ឃាត់មនុស្ស២នាក់តាមដីកាពីបទឆបោកប្រាក់

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​តាម​ដីកា​របស់​តុលាការខេត្ត​ពីបទ​ឆបោក​ប្រាក់​។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា លទ្ធផល​កិច្ចប្រតិបត្តិការ​អនុវត្ត​ដីកាចាប់ខ្លួន​មុខសញ្ញា​ចំនួន ២  នាក់​( ស្រី​១ នាក់​) តាម​អំណាច​ដីកា​លេខ ២៣/០១៣ និង ២៤/០១៣ ចុះ​ថ្ងៃទី ១៣​មីនាឆ្នាំ​២០១៣  របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ពីបទ  ឆបោក​ប្រាក់    ។​
     ប៉ូលិស​បន្តថា ស្ត្រី​ជាប់ចោទ​ឈ្មោះ​តន់ សុភា​រដ្ឋ​អាយុ​៣០​ឆ្នាំ​ជាម​ន្ត្រី​អង្គការ​ONO​ប្រចាំខេត្ត​កំពង់ឆ្នាំង ស្នាក់នៅ​ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ពាក់ព័ន្ធ​ធ្វើឯកសារ​ក្លែងក្លាយ​ដើម្បី​ទទួលបាន​ប្រាក់​ពី​ឈ្មោះ​អ៊ុំ សោ​ភ័​ណ្ឌ​ប្រធាន​អង្គការ​ONO​។ តែ​ប៉ូលិស​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ឆបោក​នោះទេ​។ ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ​លី សាលី អាយុ​៥៨​ឆ្នាំ ៕​

adverise with khmeread

មតិយោបល់