ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់របស់ពិភពលោក (World Anti-Doping Agency) ហៅកាត់ Wada មានការ "ខកចិត្ត" ដែលអនុសាសន៍របស់ខ្លួនក្នុងការផ្អាកប្រទេសរុស្ស៊ីពីការប្រកួតកីឡាកអូឡាំពិកក្នុងទីក្រុងរីយ៉ូ ត្រូវបានបដិសេធ។
អ្នករៀបចំកីឡាអូឡាំពិកបានបោះបង់ចោលការសម្រេចចិត្តផ្អាកអត្តពលិកទាំងអស់របស់ប្រទេសរុស្ស៊ី បន្ទាប់ពីមានរឿងអាស្រូវសារធាតុញៀនរបស់ប្រទេសនេះក្នុងសហព័ន្ធកីឡានីមួយៗរបស់រុស្ស៊ី។
ការប្រកួតអូឡាំពិកនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។
Wada "បានត្រៀមចេញ" អនុសាសន៍របស់ខ្លួនកាលពីខែមុនអំពីការហាមឃាត់ទាំងស្រុងទៅលើក្រុមកីឡាអូឡាំពិកមកពីប្រទេសរុស្ស៊ី ហើយបានរិះគន់ការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
អគ្គនាយកទីភ្នាក់ងារ Wada លោក Olivier Niggli បាននិយាយថា "ការនេះនឹងនាំឱ្យមានកង្វះខាតនៃការប្រកួតប្រជែងប្រកបដោយសុខុដុមនីយកម្ម និងការការពារកាន់តែតិចចៀសមិនរួចឡើយ"៕
