adverise with khmeread Didier drogba grimaces

ពិធីករ​ទូរទស្សន៍​អរ​ពេក​និយាយ​ពាក្យ​ប្លែកៗ​ពេល Drogba ស៊ុត Hat-trick

    ​នៅក្នុង​ការប្រកួត​មិត្តភាព​មួយ​កាលពី​យប់​ម្សិលមិញ​នៅក្នុង​សហរដ្ឋអាមេរិក ក្រុម Montreal Impact បាន​សំពង​យ៉ាងដំណំ​ទៅលើ Philadelphia Union ក្នុង​លទ្ធផល ៥-១ ដោយ​ក្នុងនោះ​រួមមាន​ការសម្រេចបាន​គ្រាប់​បាល់ Hat-trick (​បី​គ្រាប់​) តែឯង​របស់ Didier Drogba ផងដែរ​។​

​    ​ហើយ​វា​ហាក់ដូចជា​គ្មាន​ការប្រកួត​មួយណា​មួយ​ដែលមាន​ក្តីរំភើប​ខ្លាំង​ជាង​ការប្រកួត​ដែល​អ្នក​អត្ថាធិប្បាយ​របស់​ក្របខ័ណ្ឌ​លី​ក​កំពូល​អាមេរិក MLS កំពុងតែ​តាមដាន​ទស្សនា​មួយ​នេះឡើយ​។​

​    ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​អ្នក​អាច​ស្តាប់​សំឡេង​ប្រតិកម្ម​របស់គាត់​ទៅលើ​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​ដំបូង និង​ទី​បី​របស់ Drogba ។​

​    ​នៅក្នុង​ការអបអរ​គ្រាប់​បាល់​ដំបូង គាត់​បាន​ព្យាយាម​ស្រែក​សម្រែក​ត្រេកអរ​ដែល​លាយឡំ​ភាសា​អាមេរិក​ភាគខាងត្បូង និង​អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​មាន​ពាក្យ​មួយ​បាន​លេចឡើង​ថា "Opportunistic, Drogbalistic"​។​

​    ​សម្រាប់​គ្រាប់​បាល់​ទី​បី​របស់ Drogba គាត់​បាន​ស្រែក​សម្រែក​ដដែល​មួយ​ឃ្លា​ដែល​អាច​ឮ​បាន​ថា "Didier Drogba ឡា​ឡា​ឡា​ឡា​!!!"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់