adverise with khmeread 4ddcfdd3 7a2a 4339 8d81 0ecdbbd7d164

រលំ​ផ្ទះ​២​ខ្នង និង​របើក​ដំបូល​៣​ខ្នង​នៅ​ក្រុង​សៀមរាប​

    សៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​បាន​រង​ការខូចខាត​នា​ថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​៣​រសៀល​នៅ​ក្រុមទី​១០ ភូមិ​ព្រៃ​គុយ​ខាងលិច សង្កាត់​អំពិល ក្រុង​សៀមរាប បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ លាយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យផ្ទះ​របស់​បងប្អូន ប្រជា​ពលរ​ដ្ខ រលំ​នឹង​របើក​ដំបូល។

    យោងតាម​របាយការណ៍​បឋម របស់​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​អំពិល នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ការខូចខាត​មាន រលំ​ចំនួន​២​ខ្នង របើក​ដំបូល​ចំនួន​៣​ខ្នង ដើមឈើ​មួយចំនួន​បាន​បាក់​រំលំ។​

    របាយការណ៍​បន្តថា គ្រួសារ​រងគ្រោះ​រលំ និង​របើក​ដំបូល​រួមមាន​ទី​០១-ឈ្មោះ លឹម រដ្នា ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ផ្ទះ​ទំហំ ៦​ម៉ែត្រ​×៩​ម៉ែត្រ រងគ្រោះ ដួលរលំ​ផ្ទះ, ​ទី​០២/ ឈ្មោះ ចាន់ រី ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ ​ផ្ទះ​ទំហំ​៤​ម៉ែត្រ​×៥​ម៉ែត្រ របើក​ដំបូលផ្ទះ​, ​ទី​០៣/​ឈ្មោះ​ចាន់ ផល់ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ផ្ទះ​ទំហំ​៤​ម៉ែត្រ​×៥​ម៉ែត្រ​ និង​ទី​០៤/ ឈ្មោះ ផ្លាំ​ង រាស៊ី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រងគ្រោះ​ដួលរលំ​ផ្ទះ។​

    ប៉ូលិស​ក៏បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន តាមដាន យ៉ាង​យកចិត្តទុកដាក់ ចំពោះ ការប្រែប្រួល អាកាសធាតុ ត្រៀម​លក្ខ​ណៈ​បង្ការ ទប់ស្កាត់ កុំឱ្យ​រងគ្រោះថ្នាក់ ដោយសារ​ការប្រែប្រួល​នៃ​អ​កាស​ធាតុ​៕

 

adverise with khmeread

មតិយោបល់