5526f006 f5e2 452c 97ac 789da4176d52 %281%29

រក​វាយ​ប្រពន្ធ​....​ប្រពន្ធ​រត់​ឱ្យគេ​ជួយ​,​ បែរជា​ប្តី​យក​ប៊័​ង​តោ​កាប់​ផ្ទះ​គេ​, ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃ ដោយ​ប្រើ​កាំបិត​បុ័ងតោ​កាប់​បណ្តាល​ឱ្យ​បែក​កញ្ចក់​ទ្វារផ្ទះ កាលពី​ថ្ងៃទី២៤ ​កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​០៩​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពី​ល​ទី​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ុំ វ៉ាន់​ឌឿ​ន ភេទ​ស្រី អាយុ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​អង្គការ ស្នាក់នៅផ្ទះ​គ្មាន​លេខ ផ្លូវ បេតុង ភូមិ​ជ្រោយ​អំពិល​ទី​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ឃិន ថា​វី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបររត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល​ទី​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៤ ​កក្កដា ​ឆ្នាំ២០១៦ ម៉ោង​០៩​ព្រឹក​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ពេលមកដល់​ផ្ទះ​រករឿង​វាយ​ប្រពន្ធ។ ពេលនោះ​ប្រពន្ធ​ក៏​រត់​ទៅផ្ទះ​ជនរងគ្រោះ (​ផ្ទះកើតហេតុ​) ដើម្បី​ឱ្យ​ជនរងគ្រោះ​ជួយ រួច​ជនរងគ្រោះ ក៏​ទៅ​ឃាត់ និង​ប្រាប់​ជនសង្ស័យ​ឱ្យ​ទៅផ្ទះ រួច​ជនរងគ្រោះ​ក៏​ចាក់សោ​ទ្វារផ្ទះ។​

    ស្រាប់តែ​ជនសង្ស័យ​ខឹង រត់​ទៅផ្ទះ​យក​កាំបិត​ប៉័​​ង​តោម​កកាប់​ទ្វារផ្ទះ​ជនរងគ្រោះ ​បណ្តាលឱ្យបែកខ្ទេច​អស់​កញ្ចក់ទ្វារ​១​ផ្ទាំង ហើយ​ជនរងគ្រោះ ក៏បាន​ទូរស័ព្ទ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ចុះមកអន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ទីស្នាក់ការ ប៉ុស្តិ៍​ក្បាលកោះធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់