adverise with khmeread 0fd37649 2a11 42a3 83cd 61a4a21e1051 %281%29

លួច​ដែក​ជើង​រន្ទា​៤​ដើម​ក៏​ជាប់​ខ្នោះ​!

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ដែក​ជើង​រន្ទា កាលពី​ថ្ងៃទី២៤ ​កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​១​ និង​៣០​នាទី​រសៀល​នៅ​ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​ទី​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ពេ​ជ ពិសី ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ទឹកកក ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ជន សម្បត្តិ ភេទប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​៤៨២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ដែក​ជើង​រន្ទា ចំនួន​៤​ដើម ទុក​នៅមុខ​ផ្ទះកើតហេតុ រួច​ជិះរ៉ឺម៉ក​ម៉ូតូ​ទៅ​តាខ្មៅ។ ពេលនោះ​ជនសង្ស័យ​បាន​លួច​យក​ដែក​ជើង​រន្ទា​ដាក់​លើ ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ (​ម៉ូតូ​ចាស់​) ​បំរុង​ជិះ​ចេញ ក៏​ត្រូវបាន​ជនរងគ្រោះ​មក​ទាន់ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មកដល់​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ទីស្នាក់ការ ប៉ុស្តិ៍​ព្រែក​ឯង ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់