adverise with khmeread Untitled 1

ចិន​មិន​អន់​ទេ ឥឡូវ​អាច​ផលិត​យន្តហោះ​ធំជាងគេ​លើ​ពិភពលោក​ហើយ​អាច​បើក​បាន​ឆ្ងាយ​ទៀត​

    ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ចិន​បានបញ្ចប់​ការផលិត​យន្តហោះ​យក្ស​ធំ​បំផុត​របស់​ពិភពលោក​រួចរាល់​ហើយ ដែលជា​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​ក្នុង​កម្មវិធី​ផលិត​យន្តហោះ​របស់​ចិន​ដើម្បី​ដកខ្លួន​ចេញពី​ការពឹង​ផ្អែកលើ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​។ 

​    ​ស៊ិន​ហួ​បាន​និយាយថា ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ Aviation Industry Corporation of China (AVIC) បានបង្ហាញ​យន្តហោះ​ថ្មី​របស់ខ្លួន​ជា​លើកដំបូង ធុន AG600 កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ កក្កដា នៅ​ទីក្រុង​កំពង់ផែ Zhuhai ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។ 

​    ​យន្តហោះ ដែល​អាច​បើក​បាន​ចម្ងាយ ៤.៥០០ គីឡូម៉ែត្រ​នេះ ទុក​ប្រើប្រាស់​ក្នុង​គោលបំណង​ពន្លត់​ភ្លើងព្រៃ និង អនុវត្ត​ការសង្គ្រោះ​បន្ទាន់​នៅ​ដែនសមុទ្រ​៕

ប្រភព៖ Straittimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់