adverise with khmeread 77f49207 1e67 49fc afb1 0ccaf3397089

នារី​វ័យក្មេង​រូបស្រស់ម្នាក់​លួច​កាបូប​លុយ​ក្នុង​ផ្សារ​ធំថ្មី​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២៤ ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១ ​និង​៣០​នាទី​បន្ទាប់ពី​ បានធ្វើ​សកម្មភាព​លួច​កាបូប​ក្នុង​ផ្សារ​ធំថ្មី នៅ​ចំណុច​មុខ​តូប​លេខ​B០៦៧ ​ក្នុង​ទី​រួម​ផ្សារ​ធំថ្មី​ ផ្លូវ​លេខ​១៣៦​ ភូមិ​៤​ សង្កាត់​ផ្សារ​ថ្មី​ទី​១ ​ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប្រចាំ​ទី​រួម​ផ្សារ​ធំថ្មី​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ុក កា ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពីបទ​លួច​កាបូប​លុយ​នៅ​ចំណុច​មុខ​តូប​លេខ​B០៦៧​ ក្នុង​ទី​រួម​ផ្សារ​ធំថ្មី។​

    វត្ថុតាង​ចាប់យក​បាន​មាន កាបូប​លុយ​ចំនួន​មួយ​មាន​លុយ​ចំនួន​៣០០​ដុល្លារ​បានប្រគល់​ឱ្យ​ជនរងគ្រោះ​ជា​បណ្តោះអាសន្ន​វិញ​។

    ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ​លីម ដា​នី ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​៥០២ ​ផ្លូវ​លេខ​៩៣ ​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

 

adverise with khmeread

មតិយោបល់