adverise with khmeread Adsfasdf

ប៉ូលិសដកហូតម៉ូតូមួយគ្រឿងទៀតពាក់ព័ន្ធករណីឃាតកម្ម

     ព្រៃវែង ៖ ម៉ូតូ​ម៉ាក​ហុងដា​១​គ្រឿង​ទៀត​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ដកហូត​កាលពី​រសៀល​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​ពាក់​ព​ន្ធ័​ករណី​ឃាតកម្ម​នៅ​យប់​ថ្ងៃ​២៥ ធ្នូ​២០១៥ នៅលើ​ស្ពាន​អ្នក​លឿង​យប់​ថ្ងៃ​២៥​ធ្នូ​២០១៥​វេលា​ម៉ោង​ប្រហែល ៩​និង​១០​នាទី​កន្លងទៅនេះ​។​
     ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​ចំណុច​ខាងលិច​
​ចំណុច​សួន​របស់​ស្ពាន​អ្នក​លឿង​ប្រវែង​២.៩៤​ម៉ែត្រ​ស្ថិត​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។​
    ប៉ូលិស​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា ប៉ូលិស​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​បាន​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាដកម្ម​នៅលើ​ស្ពាន​អ្នក​លឿង​(​ចំណុច​ខាងលិច ចំណុច​សួ​ន្យ​របស់​ស្ពាន​ប្រវែង​២.៩៤​ម៉ែត្រ​) ។​
    ក្រោយ​កិច្ច​ប្រតិ​ប​តិ​ការ​ស៊ើប​បញ្ជាក់​ប៉ូលិស​កំណត់​បាន​មុខសញ្ញា​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​និង​ការប្រព្រឹត្ត​ល្មើ​សមាន​ចំនួន​បី​អ្នក​គឺ​១-​ឈ្មោះ ឃ្លី វិចិត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ​ឃ្លី ឡាយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ​ឃ្លី ស្រស់ ភេទ​ប្រុស មាន​អាយុ​១៦​ឆ្នាំ ជនសង្ស័យ​ទាំង​បីនាក់​រស់នៅក្នុង ភូមិ​ឧត្ដម ឃុំ​ព្រែក​ខ្សាយ ស្រុក​ពារាំង ខេត្តព្រៃវែង​។​ប្រមូលបាន​វត្ថុតាង ម៉ូតូ​២​គ្រឿង និង ផ្លែ​ដែកឆាប​មួយ​។​
    បច្ចុប្បន្ន​ប៉ូលិស​កំពុង​បំពេញ​និតិ​វិធី ដើម្បី​បញ្ជូនទៅ តុលាការ​៕​

adverise with khmeread

មតិយោបល់