adverise with khmeread 19895f44 f19f 4574 a0fc 33b52d0485af

បើក​ម៉ូ​​តូ​ធ្លាក់​ចូលក្នុង​ការដ្ឋាន​ស​ង់​ស្ពាន​ស្លាប់​ទាំង​២​នាក់​បងប្អូន​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​ធ្លាក់​ស្ពាន​លខ​៩ ហៅ​ស្ពាន​ព្រែក​មេស្រុក បណ្ដាលឱ្យ​បុរស​២​នាក់​បងប្អូន​បង្កើត​ស្លាប់​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​លេខ​៩ ហៅ​ស្ពាន​ព្រែក​មេស្រុក ស្ថិតនៅ​ផ្លូវ​លេខ​២១ ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​សេ​៥០ ពណ៌​សំបក​ឪឡឹ​ក ពាក់​ស្លាកលេខ ធ​-៦៦៩១​ភ​.​ព​១ បើកបរ​ដោយ​ឈ្មោះ​ តួ ស៊ីនឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ (​ពាក់មួក​សុវត្ថិភាព​)​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​បង្កើត​ឈ្មោះ ​តួ មិត្ត អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ ​(អត់​ពាក់មួក​សុវត្ថិភាព​) ​មាន​ទីលំនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គរ​គី ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​ វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​អ្នក​ទាំងពីរ​នាក់​បង​ប្អូន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅលេង​ផ្ទះ​បងប្រុស​ឈ្មោះ​ ណាត នៅ​ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    លុះដល់​ពេលយប់​ទើប​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ដោយ​យប់​ងងឹត មេឃ​មាន​ភ្លៀងខ្យល់​ខ្លាំង​ផង។ ពេល​បើក​មកដល់​ចំណុច​ស្ពាន​លេខ​៩ ហៅ​ស្ពាន​ព្រែក​មេស្រុក ដែល​ការ​ដ្នា​ន​កំពុង​ដំណើការ​សាងសង់ ធ្វើឱ្យ​មើលផ្លូវ​មិនឃើញ​ក៏​បើក​ធ្លាក់​ទៅក្នុង​ព្រែក​បណ្ដាលឱ្យ​បោក​ក្បាល​នឹង​គ្រឹស​គល់ស្ពាន​សន្លប់​ស្លួ​កក្នុង​ទឹក​ថប់ដង្ហើម​ដាច់ខ្យល់​ស្លា​ប់​ទាំងពីរ​នាក់​បងប្អូន​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង។​

    ប៉ូលិស​ស​ន្និ​ដ្នា​ន​បន្ទាប់ពី​ពិនិត្យ​សាកសព​ឃើញថា​សាក​មាន​របួស​ត្រង់​ប្រអប់មាត់​ម្នាក់​និង​ម្នាក់ទៀត​របួស​ត្រង់​គុម្ពត្រចៀក អ្នក​ទាំងពី​អាច​បាន​សេប​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ។ ចំណែក​កា​រដ្ឋា​ន​ពុំ​បានដាក់​ស្លាកសញ្ញា​ឬ​រនាំង​ការពារ​ការដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស។ ដោយឡែក​សាកសព​ទាំងពីរ​និង​ម៉ូតូ​បានប្រគល់​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់