adverise with khmeread Untitled 1

ន័​រ​វែ​ស​គ្រោង​សាងសង់​ផ្លូវ​រូង​បណ្តែត​ទឹក​តម្លៃ​ជិត ២៥ ពាន់​លាន​ដុល្លារ​

    ​ប្រទេស​ន័​រ​វែ​ស​ល្បី​ដោយសារ​សម្បូរ​អ្នកវិទ្យាសាស្ត្រ​ច្រើនជាងគេ​ក្នុង​ពិភពលោក​នេះ​។​

​    ​តាម​បណ្ដោយ​ផ្លូវ E39 ពី​ឆ្នេរ​ភាគ​ខាងលិច​ទីក្រុង Kristiansand ទៅ ទីក្រុង Trondheim អ្នកនឹង​ឃើញ​ទេសភាព​ដ៏​មហាអស្ចារ្យ​នៃ​ឈូង​សមុទ្រ​ល្បីល្បាញ​របស់​ប្រទេស​ន័​រ​វែ​ស​។ ប៉ុន្ដែ​ខណៈដែល​ទិដ្ឋភាព​មាន​ភាពស្រស់ស្អាត​អស្ចារ្យ អ្នក​ត្រូវ​ខ្ទាំ​ទ្រូង​ដោយ​ត្រូវ​បើកបរ​តាមផ្លូវ​នេះ​ដល់​ទៅ ២១ ម៉ោង​។​

​    ​រឿង​ទាំងនេះ​នឹងត្រូវ​ផ្លាស់ប្ដូរ ប្រសើ​ន​សំណើសុំ​ធ្វើ​ផ្លូវ​រូង​បណ្តែត​ទឹក​ក្លាយជា​ការពិត​។​

​    ​ការស្នើសុំ​ធ្វើ​ផ្លូវ​លិច​ទឹក​នេះ​នឹងមាន​ប្រវែង​បំពង់​បេ​តង់ ១.២១៩ គីឡូម៉ែត្រ​។ ក្នុង​បំពង់​នីមួយៗ​នឹងមាន​ផ្លូវ​ពីរ ដែល​មួយ​សម្រាប់​ធ្វើដំណើរ និង​មួយទៀត​សម្រាប់​សង្គ្រោះបន្ទាន់ និង​ការងារ​ជួសជុល​។​

​    ​ផ្លូវ​រូង​បណ្តែត​ទឹក​នេះ​គ្រោង​ចំណាយ​ប្រាក់ ២៥ ពាន់​លាន​ដុល្លារ​ក្នុងការ​សាងសង់​ដែល​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០៣៥​ហើយ​ការស្នើសុំ​ធ្វើ​ផ្លូវ​នេះ​នឹង​ត​ភ្ជាប់​ពី​ភូមិ Oppedal និង ភូមិ Lavik៕

ប្រភព៖ Dailymail

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់