13650407 264158017298652 1605301795 n

គ្រោះថ្នាក់​ដួល​ម៉ូតូ​បាក់ជើង ប្រពន្ធ​រត់ចោល តូចចិត្ត​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​ចងក សម្លាប់ខ្លួន នៅ​ម៉ោង​ប្រមាណ៩​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ទីតាំង​ទិញ​អេតចាយ​មួយកន្លែង​ក្នុងភូមិ​ឡ​តិ៍​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយសារ​វិបត្តិ​ផ្លូវចិត្ត​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថុង អាយុ​៣៧​ឆ្នាំ មុខរបរ​ទិញ​អេតចាយ ក្នុងភូមិ​ឡ​តិ៍​កំបោរ សង្កាត់​ស្វាយប៉ាក ខ​ណ្ដ​ឫស្សីកែវ​។

    សាច់ញាតិ​បុរសរងគ្រោះ​បានឱ្យដឹងថា  មូលហេតុ​នៃ​ការចងក សម្លាប់ខ្លួន​ក៏​ព្រោះតែ​ជនរងគ្រោះ​មាន វិបត្តិ​ផ្លូវចិត្ត ដោយ​ដំបូង​ឡើយ​បាន​ជិះ​ម៉ូតូ​ដួល​បាក់ជើង​។ ក្រោយមក​ក៏ត្រូវ​ប្រពន្ធ​រត់ចោល ដូច្នេះហើយ​ទើប​តូចចិត្ត ទ្រាំ​រស់​មិនបាន ក៏​ចងក​សម្លាប់ខ្លួន​តែម្តងទៅ​៕

មតិយោបល់