adverise with khmeread 4cbd10b9 a7bd 4ebd a8c4 700969dcecd1

ខ្ទេច!!! ឈ្មួញ​ឈើ​ម្នាក់​បើករថយន្ត​តូចព្រលះ​រថយន្ត​ធំ​

    ក្រចេះ ​៖ ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បើករថយន្ត​ម៉ាក តា​កូ​ម៉ា​ទាំង​ស្រវឹង​ជោកជាំ​បុក​ជាមួយ​រថយន្ត​យី​ឌុប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​ម៉ោង​១១​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​ផ្លូវជាតិ​លេខ​៧ ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​

    ប៉ូលិស​បានឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក តា​កូ​មា ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-4449 បើកបរ​ដោយ​បុរស​ឈ្មោះ សំរិទ្ធ ចាន់ អាយុ៥១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ​ស្រុក​ឆ្លូង ខេត្តក្រចេះ រងរបួស​ស្រាល​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប​បាន​រត់​គេចខ្លួនបាត់។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក តា​កូ​មា បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំបើ​កបរ ក្នុង​ល្បឿន​យ៉ាង​លឿន ក៏បាន​បុក​រះ​គូទ​រថយន្ត​យី​ឌុប ដឹក​ធ្យុ​ង​មួយគ្រឿង ដែល​ឈប់​ស្ងៀម​នៅ​នឹង​មួយកន្លែង នៅលើ​ចឹ​ញ្ចើ​ម​ផ្លូវជាតិ​លេខ ៧​អា ត្រង់ចំណុច​កើតហេតុ​ខាងលើ បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត តា​កូ​ម៉ា​របួសស្រាល​។​

    ប្រភព​បានឱ្យដឹងថា ឈ្មោះ សំរិទ្ធ ចាន់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម​តាម​ដងផ្លូវ​ជាតិ​លេខ ៧​ចេញពី​ទឹកដី​ស្រុក​សំបូរ យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​៕

adverise with khmeread

មតិយោបល់