79b20137 0d81 433b aac0 8f1f330f4539

ឃាត់​សង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​២៨​កញ្ចប់​តូច​

    បន្ទាយមានជ័យ ៖ ប៉ូលិស​ស្រុក​ស្វាយចេក​បាន​ឃាត់ខ្លួន​សង្ស័យ​ជួញដូរ​គ្រឿងញៀន ដែល​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។

    ប៉ូលិស​បានឱ្យដឹងថា ក្រោយពី​កម្លាំង​ប៉ូលិស​បាន​រាយការណ៍​មក​កម្លាំង​បានធ្វើការ​ស្រាវជ្រាវ​អស់​ជាច្រើន​ថ្ងៃ​រហូត​ឈាន​មក​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ប៊ុន សឹង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្តឹង ឃុំ​រលួស ស្រុក​ស្វាយចេក ជននេះ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រើប្រាស់​គ្រឿងញៀន​កន្លងមកនេះ​។​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៨​កញ្ចប់​តូច ទូរស័ព្ទដៃ​២​គ្រឿង។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​ជំនាញ​បាន​សាង​សំណុំរឿង​ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន​ខាងលើនេះ បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​នា​ព្រឹក​នេះ៕

មតិយោបល់