1

​ជំនួប​រវាង Jose Mourinho និង Pep Guardiola ត្រូវបាន​លុបចោល​ដោយសារ​នៅ​ប៉េកាំង​ភ្លៀង​ខ្លាំងពេក និង​ទីលាន​មាន​ផ្សិត​ពុល​

    ​Jose Mourinho និង Pep Guardiola បានប្រកាស​ផ្អាក​សង្គ្រាម​មួយ​គ្នា​បណ្តោះអាសន្ន​សិន ជុំវិញ​ការបារម្ភ​ថា​កីឡាករ​របស់​ពួកគេ​អាចនឹងទទួល​រង​បញ្ហា​របួស​ក្នុងជំនួប​រវាង​សត្រូវ​មកពី​ទីក្រុង Manchester ទាំងពីរ​ក្នុងប្រទេស​ចិន​នា​រាត្រី​ថ្ងៃ​ចន្ទ​នេះ ណាមួយ​គឺ​ដោយសារ​នៅ​ប៉េកាំង​មាន​ភ្លៀង​ខ្លាំង និង​ផ្សិត​ពុល​ដុះ​ពេញ​ទីលាន​ប្រកួត​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Mourinho និង​អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ Manchester City លោក Guardiola ដែលជា​សត្រូវ​ដ៏​ធំជាងគេ​បំផុត​ក្នុងអំឡុង​សម័យកាល​របស់​ពួកគេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បានបង្ហាញ​ការព្រួយបារម្ភ​ទៅលើ​សុខភាព​របស់​កីឡាករ​នៅលើ​ទីលាន​ប្រកួត​នៅឯ​ទឹកដី​សម្បុកចាប (Bird's Nest stadium) ក្នុង​ទីក្រុង​ប៉េកាំង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​លាន​ពិបាក​លេង​ជាងគេ​បំផុត​។​

​    ​ទីលាន​មួយ​នេះ​បាន​រង​ការទន្ទ្រាន​ពី​រុក្ខជាតិ​ពពួក​ផ្សិត​ពុល​ម្យ៉ាង (​ដែល​អាច​ប៉ះពាល់​ដល់​ស្បែក​មនុស្ស​) ទោះបីជា​តំបន់​រង​ផលប៉ះពាល់​ទាំងនោះ​ត្រូវបាន​គេ​ជីក​ចេញ​ក៏ដោយ ខណៈ​ដែលមាន​ភ្លៀង​ខ្លាំង​នៅក្នុង​ទីក្រុង​ប៉េកាំង​បានធ្វើ​ស្មៅ​នៅ​ទីលាន​មួយចំនួន​ទទួលរង​ការខូចខាត ដែល​ធ្វើឱ្យមាន​តំបន់​គ្រោះថ្នាក់​ជាច្រើន​នៅលើ​ទីលាន​៕

ប្រភព៖ Dailystar

មតិយោបល់