adverise with khmeread Hubei pig tear 4

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​យំ​បោក​ខ្លួន​ក្រោយពេល​វិលត្រឡប់​មកវិញ​ឃើញ​ជ្រូក​លង់ទឹក​ងាប់​អស់​

    ​រូបភាព​ស្ត្រី​កសិករ​ម្នាក់ ដែល​កំពុង​បង្ហូរទឹកភ្នែក កាន់​ជ្រូក​ចិញ្ចឹម​លង់ទឹក បន្ទាប់ពី​ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ខូចចិត្ត​យ៉ាងខ្លាំង​ក្នុងប្រទេស​ចិន​។​

​    ​ថ្មីៗ​នេះ​ភ្លៀង​ដូច​ហែក​មេឃ​បាន​បណ្ដាលឱ្យមាន​គ្រោះទឹកជំនន់​ទូទាំងប្រទេស​ចិន ក្នុង​រួមមាន​ទីក្រុង Xiaogan ខេត្ត Hubei ដែលមាន​ប្រជាជន​ច្រើនជាង ១.៥០០ នាក់​ត្រូវបាន​ជម្លៀសចេញ​។ ប្រជាជន​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ ការប្រកប​ជំនួញ និង​ឃ្លាំង​ផ្ទុកទំនិញ​របស់​ពួកគេ​។​

​    ​នៅពេល​កសិករ​ត្រឡប់មកវិញ ពួកគេ​បាន​រកឃើញ ជ្រូក​ជាច្រើន​មិន​លង់ទឹក​ងាប់​អស់ នេះ​បើ​យោងតាម​វេ​ប​សាយ Shanghaiist ។​

​    ​ដោយសារតែ​ជ្រូក​ទាំងអស់នេះ​តំណាងឱ្យ​ជីវភាព​របស់​ស្ត្រី​ជា​កសិករ អ្នកស្រី​មើលទៅ​ខូចចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នោះឡើយ​ដោយសារ​ជ្រូក​ងាប់​ស្ទើរតែ​ទាំងអស់​៕

adverise with khmeread
ប្រភព៖ shanghaiist

មតិយោបល់