1

​លី​ក​អង់គ្លេស​នឹងមិន​ធម្មតា​នោះឡើយ​ក្រោយពី Beckham បង្ហាញ​គោលជំហរ​មួយ​អំពី​ហង្ស​ក្រហម​

​    ​David Beckham បាន​ទទួលស្គាល់ថា​គាត់​មានការ​ព្រួយបារម្ភ ពេលដែល Jurgen Klopp ចូលកាន់​កាប់​តំណែង​នៅ​ក្រុម​ហង្ស​ក្រហម Liverpool កាលពី​រដូវ​កាល​មុន​។​

​    ​បុរស​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ចូលមក​ជំនួស​តំណែង​របស់លោក Brendan Rodgers ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ខែតុលា​ឆ្នាំមុន ហើយ​បាន​កែប្រែ​មុខមាត់​ហង្ស​ក្រហម ដោយ​ដឹកនាំ​ពួកគេ​ឆ្ពោះ​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ក្លឹប​កំពូល​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប Europa League ជាមួយនឹង​យុទ្ធសាស្ត្រ​ថ្មី​ទាំងស្រុង​ដែល​ពួកគេ​បានបង្ហាញ​ឱ្យឃើញ​កាលពី​រដូវ​កាល​មុន​។​

​    ​ទោះបីជា​យូរៗ​ម្តង​ហក់​មក​ទីតាំង​ខ្ពស់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League  ក៏​បិសាច​ក្រហម Man U នៅតែ​ត្រដាបត្រដួស​ក្រោម​ការដឹកនាំ​របស់ Louis van Gaal ហើយ Beckham បានបង្ហាញ​ការព្រួយបារម្ភ​ថា​ការធ្វើដំណើរ​មកដល់រ​បស់ Klopp នឹង​អាច​ឃើញ​តុល្យភាព​នៃ​អំណាច​ក្លឹប​ផ្អៀង​ទៅ​ទឹកដី Anfield ។​

​    ​Beckham បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Sports ថា "​ពេលដែល​គាត់​មកដល់​ជា​លើកដំបូង ខ្ញុំ​បានចាប់ផ្តើម​គិតថា នេះ​អាច​នឹង​ជាការ​ព្រួយបារម្ភ​ក្នុងនាម​ជា​ប្រិយមិត្ត​បិសាច​ក្រហម​ម្នាក់​ដែល​ឃើញ Liverpool ត្រឡប់​ទៅកាន់​ទីនោះ​ម្តងទៀត​ជាមួយនឹង​ក្រុម​ធំៗ​"​។​

​    ​តែ​ទោះយ៉ាងណា Beckham មានការ​ធូរស្បើយ​ជាច្រើន​ចំពោះ​ស្ថានភាព​បច្ចុប្បន្ននេះ នៅពេល Antonio Conte, Pep Guardiola និង Jose Mourinho ចូលខ្លួន​មក​ដឹកនាំ Chelsea, Manchester City និង Manchester United រៀៗ​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឈានចូល​មកដល់​នាពេលខាងមុខ​។​

​    ​គាត់​នៅតែ​ជឿជាក់ថា Klopp និង Liverpool នឹង​អាច​ដើរតួ​សំខាន់​មួយ​ក្នុងការ​កំណត់ថា​តើ​ចុងរដូវ​កាល​នរណា​នឹង​គ្រង​ពាន Premier League ប៉ុន្តែ​អតីត​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​វ័យ ៤១​ឆ្នាំ​រូបនេះ ទស្សន៍ទាយ​ថា​អតីត​ក្លឹប​ចាស់​បិសាច​ក្រហម​របស់គាត់​នឹង​ស្ថិតនៅលើ​ទី​កំពូល​៕

ប្រភព៖ Mirror

មតិយោបល់