adverise with khmeread Turkey coup

ទាហាន​តួ​ក​គី​ដែល​ធ្វើ​រដ្ឋប្រហារ​ជាង ១០.០០០ នាក់​ត្រូវបាន​ឃុំខ្លួន រំលោភ​ផ្លូវភេទ បង្អត់បាយ និង​បង្អត់ទឹក​អស់​ជាច្រើន​ថ្ងៃ​

    ​កងទ័ព​តួ​ក​គី ដែល​ជាប់ពន្ធ​ធានា​គារ​បន្ទាប់ពី​រដ្ឋប្រហា​រ​យោធា​បរាជ័យ ត្រូវបាន​រំលោភ​ផ្លូវភេទ បង្អត់បាយ និង​ទឹក​អស់​ជាច្រើន​ថ្ងៃ​មកហើយ​។ នេះ​បើតាម​វេ​ប​សាយ Mirror ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។ 

​    ​ទាហាន​ជាង ១ ម៉ឺន​នាក់​បាន​ឃុំខ្លួន​នៅ​ក្រោលគោ និង​សាល​កីឡា ខ្លះទៀត​ត្រូវបាន​ចង​ជាប់​នឹង​ខ្សែ​ដែល​មើល​សាហាវឃោរឃៅ​បំផុត​។ នេះ​បើ​យោងតាម​អ្នកធ្វើ​យុទ្ធនា​ការការពារ​សិទ្ធិមនុស្ស​។​

​    ​អង្គការ​លើកលែងទោស​អន្តរជាតិ (AI) បាន​អំពាវនាវ​ឱ្យមាន​ការចូលទៅ​មើល​អ្នកទោស​ទាំងនោះ​ជាបន្ទាន់ បន្ទាប់ពី​រដ្ឋប្រហារ​កើតឡើង​កន្លងផុត​ទៅជា​ង​មួយ​សប្ដាហ៍​មកនេះ ជាហេតុ​នាំឱ្យមាន​ការបង្ក្រាប​ដ៏​ឃោរឃៅ និង​នាំឱ្យមាន​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ៣ ខែ​។​

​    ​មាន​មនុស្ស​ស្លាប់​ច្រើនជាង ២០០ នាក់​ក្នុងការ​ងើប​បះបោរ ដែល​ចង់​ផ្ដួលរំលំ​ប្រធានាធិបតី​លោក Recep Erdogan និង​មាន​អ្នករបួស​ជាង ១៥០០ នាក់​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់