adverise with khmeread 1

ក្រុង​ឌុយ​បៃ​បន្ត​បាញ់​កាំជ្រួច​អបអរ​ឆ្លង​ឆ្នាំ​ទោះ​អគ្គីភ័យ​បាន​លេប​ត្របាក់​សណ្ឋាគារ​មួយ​ក្បែរ​នោះ​ក៏ដោយ​

​អណ្តាតភ្លើង​ដ៏​ធំ​បាន​លេប​ត្របាក់​សណ្ឋាគារ​កម្ពស់ ៦៣ ជាន់​មួយ​នៅ​កណ្តាល​ក្រុង​ឌុយ​បៃ​នៅ​មុនពេល​បង្ហាញ​ការបាញ់​កាំជ្រួច​អបអរ​ឆ្នាំ​ថ្មី​តែ​បន្តិច​ប៉ុណ្ណោះ​។ ហើយ​បើទោះបី​ជាមាន​អគ្គីភ័យ​ធំ​បែបនេះ​ក៏ដោយ ក៏​ការបាញ់​កាំជ្រួច​នៅ​អគារ​ខ្ពស់បំផុត​របស់​ពិភពលោក Burj Khalifa ស្ថិត​នៅក្បែរនោះ​នៅតែ​ចាប់ផ្តើម​តាម​ការគ្រោងទុក​នៅ​ពាក់កណ្តាល​អធ្រាត្រ​ដដែល​។

​ក្រុមមន្ត្រី​បាន​និយាយ​ពួកគេ​បាន​គ្រប់គ្រង​អគ្គីភ័យ​នេះ​បាន​ទាំងស្រុង ហើយ​មនុស្ស​ត្រឹមតែ ១៦ នាក់​ប៉ុណ្ណោះ​បាន​រងរបួស​ស្រាល​។ ទោះយ៉ាងណា គេ​មិនទាន់​ច្បាស់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​នេះ​ទេ​។  

​អំឡុងពេល​កំពុងមាន​អគ្គីភ័យ អាជ្ញាធរ​បានស្នើ​ឲ្យ​ប្រជាជន​នៅ​ជុំវិញ​សណ្ឋាគារ Address Downtown Hotel ជន្លៀស​ខ្លួន​ចេញ​ជាបន្ទាន់ ដើម្បី​ហេតុផល​សុវត្ថិភាព​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺថា​ប្រជាជន​បាននាំគ្នា​ហ៊ោ​ក​ញ្ជ្រៀ​ង​ពេល​ឃើញ​ទិដ្ឋភាព​បាញ់​កាំជ្រួច​ដ៏​អស្ចារ្យ​ធ្វើឡើង​ចេញពី​អគារ​កម្ពស់ ១៦០ ជាន់ Burj Khalifa ដោយ​ពុំ​ចាប់អារម្មណ៍​រឿង​ភ្លើង​ឆេះ​សណ្ឋាគារ​នោះទេ​៕

 

adverise with khmeread
ប្រភព៖ ​ប៊ី​ប៊ី​ស៊ី

មតិយោបល់