adverise with khmeread 0

កើតទុក្ខ​ពេក​មិនល្អ​ទេ​! Lionel Messi លេង​ម៉ូត​សក់​ថ្មី​កាត់សាញ​

    ​Lionel Messi មិន​សប្បាយចិត្ត​ប៉ុន្មាន​ទេ​អំឡុង​ការ​សម្រាក​រដូវក្តៅ​នៅ​អឺរ៉ុប​។ គាត់​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែល​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអាមេរិក Copa America រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា ខណៈដែល Cristiano Ronaldo បានឈ្នះ​ពាន​កំពូល​ទ្វីបអឺរ៉ុប Euro 2016 ជាមួយនឹង​ព័រ​ទុយ​ហ្គា​ល់ ហើយ​ឥឡូវនេះ Messi ងាក​មកលេង​ម៉ូត​សក់​កាត់សាញ​វិញ​ម្តង​។​

​    ​ម៉ូត​សក់​ថ្មី​របស់​តារា​ឆ្នើម​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ​ត្រូវបាន​បង្ហាញ​ដោយ​ភរិយា​របស់គាត់ Antonella នៅលើ​បណ្តាញ​សង្គម Instagram របស់​នាង ហើយ​ប្រតិកម្ម​ភ្ញាក់ផ្អើល​ផ្សេងគ្នា​ជាច្រើន​បាន​លេចឡើង​។​

​    ​ផ្ទុយ​ពី​ពណ៌​សក់​ធម្មជាតិ​ពណ៌​ត្នោត​របស់គាត់ តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​លេង​ស្ទីល​សក់​ថ្មី​ប្លែក​ដោយ​បំ​លែង​ពណ៌​ស្កូវ​វិញ​ម្តង ដែល​មើលទៅ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ជាទីបំផុត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់