adverise with khmeread 13823493 264202933960827 1137128535 n

រំលោភ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​សម្រេច​៣​ដង​ជាប់​ខ្នោះ​

    ភ្នំពេញ​ ៖ យុវជន​ម្នា​ក់ត្រូវបានប៉ូលិស​វ៉ៃខ្នោះ​កាលពី​វេលា​ម៉ោង​១១ ​ថ្ងៃទី​២៤​ កក្កដា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​បានសម្រេច​រហូតដល់​៣​ដង និង​គំរាម​មិនឱ្យ​ប្រាប់​នរណា តែ​បែរជា​បែក​រឿង​ដល់​ម្តាយ​រងគ្រោះ​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់។

    អំពើ​ចាប់រំលោភ​ខា​ងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​លេខ​A18 ផ្លូវលំ ភូមិ​ត្រ​ពាំ​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ សែម ប៊ុនធឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ។ ចំណែក ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស ម អាយុ​ទើប​៩​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ មាន​ទីលំនៅ​ផ្ទះ​ជាប់​របង​ផ្ទះ​គ្នា​ជាមួយ​ជនសង្ស័យ។​

    តាម​ប្រភព​ក្មេងស្រី​រងគ្រោះ​បានឱ្យ​យ​ដឹងថា មុន​កើតហេតុ​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៨ -១៩ ​និង​២០ ​ខែកក្កដា ឆ្នាំ​២០១៦ ក្មេងស្រី​រងគ្រោះ​បានមក​ផ្ទះ​ជនសង្ស័យ​រៀន​ដូច​សព្វមួយដង តែ​ថ្ងៃនោះ​មិត្តភក្តិ​ដទៃទៀត​មិន​បានមក​រៀន​ជាមួយ​នោះទេ។

    ឆ្លៀតឱកាស​នោះ​ទើប​ជនសង្ស័យ​ហៅ​ក្មេងស្រី​រងគ្រោះ​ឡើងលើ​គ្រែ​ពូក​រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​៣​ថ្ងៃ​ជាប់ៗ​គ្នា​តែម្តង​ហើយ​ជនសង្ស័យ​បាន​និយាយ គំរាម​មិន​ឱ្យ​និយាយប្រាប់​ម្ដាយ​និង​បងប្អូន បើ​មិន​ដូច្នេះ​រូបគេ​នឹង​វាយ​ឱ្យ​បែក​មាត់​មិន​ខាន​។ ដោយ​មានការ​គំរាម​បែបនេះ​ធ្វើ​ឱ្យក្មេងស្រី​រងគ្រោះ​មិន​ហ៊ាន​និយាយប្រាប់​ម្ដាយ​និង​បងប្អូន​ឱ្យ​ដឹង​ឡើយ។​

    លុះ​មកដល់​ថ្ងៃទី​២៤ ​ខែកក្កដា ក្មេងស្រី​រងគ្រោះ​មានការ​ឈឺចាប់​ត្រង់​ប្រដាប់ភេទ​ធ្វើ​ឱ្យ​ម្ដាយ យាយ និង​មីង​មានការ​សង្ស័យ​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​មក​សួរនាំ​ទើប​នាង​ព្រម​ប្រាប់​ម្ដាយ ប្រាប់​យាយ និង​មីង​ថា​រូបនាង​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ សែម ប៊ុនធឿន បាន​ចាប់រំលោភ​នាង​បា​នស​ម្រ​ច​ច​៣​ដង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​បាន​គំរាម​វាយ​បែក​មាត់​នាង​ទើប​មិន​ហ៊ាន​និយាយប្រាប់​ម្ដាយ​។​

    តាម​ចម្លើយសារភាព​ជនសង្ស័យ​បានឱ្យដឹងថា ខ្លួន​ពិតជា​បាន​រំលោភ​ទៅលើ​ក្មេងស្រី នោះ​ពិតប្រាកដ​មែន ពេលដែល​ក្មេងស្រី​រងគ្រោះ​បានមក​រៀន​នៅផ្ទះ​របស់ខ្លួន​រហូត​បែកធ្លាយ​ដឹង​រឿង​ដល់​ម្ដាយ​ទើបត្រូវ​ម្ដាយ​ក្មេងស្រី​ចាប់​ប្រគល់​ឱ្យសមត្ថកិច្ច​តែម្តង៕
 

adverise with khmeread

មតិយោបល់