adverise with khmeread 1

​ទៅដល់​ចិន​ហើយ​កុំឱ្យ​ខាត​! ក្រុម​មេឃ​ខៀវ​បង្ហាញ​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន​នៅលើ​មហា​កំផែង​

    ​Sergio Aguero និង Nicolas Otamendi បាន​ប្រើប្រាស់​ឱកាស​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​របស់ Manchester City ក្នុងប្រទេស​ចិន ដើម្បី​គយគន់​តំបន់​ដ៏​ទាក់ទាញ​ធំ​បំផុត​ដែល​មិនអាច​ប្រកែក​ប្រចាំ​ប្រទេសមួយ​នេះ​។​

​    ​Aguero បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​ចែកចាយ​រូបថត​មួយ​សន្លឹក​ជាមួយ Otamendi នៅលើ​មហា​កំផែង​ប្រទេស​ចិន ខណៈដែល​ប្រិយមិត្ត​ក្រុម​មេឃ​ខៀវ​មួយ​នេះ​សង្ឃឹមថា​ដៃគូ​រួម​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ទាំងពីរ​នេះ​នឹង​អាច​ជ្រោមជ្រែង​ក្រុម​របស់​ពួកគេ​ឆ្ពោះទៅកាន់​ការកាន់កាប់​តំណែង​ជើងឯក​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Pep Guardiola​។​

​    ​ដៃគូ​ទាំងពីរ​នេះ​ត្រូវបាន​ចូលរួម​ដោយ James Horsfield, Samir Nasri និង Kelechi Iheanacho ខណៈដែល​ពួកគេ​ក៏បាន​បង្ហាញ​ពី​ឈុត​ក្រៅ​ដី​ថ្មី​របស់ខ្លួន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់