adverise with khmeread Untitled 1

Martial បញ្ជាក់​ច្បាស់​ទៅកាន់​បិសាច​ក្រហម​ថា​គាត់​មិន​សប្បាយចិត្ត ក្រោយ​បង្ខំ​ឱ្យ​ហុច​លេខ​ដែល​ខ្លួន​ស្រឡាញ់​ទៅឱ្យ Zlatan

    ​Anthony Martial បានបង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន បន្ទាប់ពី​បានដាក់​រូប​មួយ​នៅលើ Profile បណ្តាញ​សង្គម​របស់គាត់ ជាមួយនឹង​រូបថត​របស់គាត់​ស្ថិតនៅក្នុង​ឯកសណ្ឋាន​លេខ ៩​របស់​ក្រុម​បិសាច​ក្រហម Manchester United គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ប្រគល់​វា​ទៅ Zlatan Ibrahimovic ។​

​    ​Martial បាន​ផ្លាស់​ទៅ​ពាក់​លេខ ១១​វិញ នៅឯ​ទឹកដី Old Trafford បន្ទាប់ពី Ibrahimovic ជ្រើសរើស​លេខ ៩​សម្រាប់​ខ្លួន​គាត់ ក្រោយពី​ការផ្ទេរ​ដ៏​មាន​សក្តានុពល​របស់គាត់​នៅ​ទីផ្សារ​រដោះ​ដូរ​កីឡាករ​។​

​    ​ប៉ុន្តែ​ការប្តូរ​អាវ​ស្រេច​តែ​ទំនើងចិត្ត​នេះ​មិនបាន​បញ្ឈប់​អតីត​ខ្សែប្រយុទ្ធ Monaco រូបនេះ​ពី​ការចេញ​ឈុត​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា "AM9" នោះទេ​។ នេះ​ជា​អក្សរ​កាត់​តំណាង​ឱ្យឈ្មោះ​របស់គាត់ និង​លេខ​សំណព្វចិត្ត​របស់គាត់​កាលពី​រដូវ​កាល​មុន​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់