adverise with khmeread Untitled 1

បុរស​ស្បែក​សជន​ជាតិចិន​ម្នាក់​ហៅ​បុរស​ស្បែក​ខ្មៅ​ថា "​អា​ប្រែ​ត​ខ្មៅ​" ស៊ី​ពីរ​កំផ្លៀង​ផ្អើល​ពេញ​អ៊ី​ន​ធឺ​ណេ​ត​

    ​អ្នកដំណើរ​ចេះ​និយាយ​ភាសា​អង់គ្លេស​ដ៏​ពោរពេញ​ដោយ​កំហឹង​ម្នា​ក់បាន​ឆ្លើយតប​ទៅនឹង​ការប្រមាថ​ជាតិ​សាសន៍​របស់​បុរស​ជន​ជាតិចិន​ម្នាក់​ដោយ​ទះ​បុរស​នោះ​ចំនួន​២​កំផ្លៀង​ទុកជា​ការព្រមាន​។​

​    ​បុរស​ជនជាតិ​ចិន​និយាយ​ភាសា​កុក​ងឺ​ម្នាក់នេះ​បាន​ហៅ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ថា "​អា​ប្រែ​ត​ខ្មៅ​" ជា​ពាក្យ​រើសអើង​ជាតិ​សាសន៍ ខណៈដែល​ពួកគេ​ធ្វើដំណើរ​នៅលើ​រថភ្លើង​ក្រោម​ដី​នៅ​ប្រទេស​ចិន​។​

​    ​វីដេអូ​គួរឱ្យភ្ញាក់ផ្អើល​នេះ​ត្រូវបាន​ថត​នៅលើ​ទូរស័ព្ទ​មួយ ដែល​ចាប់ផ្ដើម​នៅពេលដែល​បុរស​ចិន​ជេរប្រមាថ​លើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ ដោយ​ធ្វើឱ្យ​គាត់​ខឹង​និង​ហូរ​ទឹកភ្នែក​ដោយ​សួរថា "​ហេតុ​អី​" មុនពេល​បុរស​នោះ​ទះកំផ្លៀង​បុរស​ចិន​ពីរ​កំផ្លៀង​ឥត​អាសូរ​។​

​    ​បុរស​ចិន​វ័យក្មេង​នោះបាន​ក្ដោប​មុខ​ដោយ​ក្ដី​ឈឺចាប់ និង​ភាពអាម៉ាស់​បំផុត​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់