adverise with khmeread 13672573 264253657289088 609785958 n

ចាប់បាន​​ឃាតករ​ដែល​​សម្លាប់នារីវ័យក្មេង​នៅ​រមណីយដ្ឋាន​ទន្លេបាទីហើយ

    តាកែវ ៖ ប៉ូលិស​ស្រុក​បាទី ដឹក​ដោយ​លោក ងា​ន់ សារី អធិការ​ប៉ូលិស​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្តកំពត បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​នារី​ជា​ឃាតករ​ដែល​សម្លាប់​មិត្តស្រី​របស់ខ្លួន​នៅ​រមណី​ដ្ឋា​ន​ទន្លេបាទី ស្រុក​បាទី ខេត្តតាកែវ កាលពី​សប្តាហ៍​មុន។
 
    លោក ងា​ន់ សារី អធិការ​ប៉ូ​លិ​ខសស្រុក​បាទី​បានឱ្យដឹងថា នារី​ជា​ឃាតករ​ដែល​ឃាត់​បាន​ខ្លួន​ឈ្មោះ សាត មករា ហៅ​ស្រី​នី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្នុង​ផ្សារ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត នា​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​

    បន្ទាប់មក​នារី​ជា​ឃាតករ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សាកសួ​រ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាទី ខេត្តតាកែវ​។​

    គួររំលឹកថា យុវតី​រងគ្រោះ​ត្រូ​វឃា​ករ​សម្លាប់​យក​សម្ភារៈ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅចំណុច​ផ្ទះទឹក​នៃ​រមណីយដ្ឋាន​ទន្លេបាទី​ស្ថិតក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ។
 
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា សុជាតិ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ស្នាក់នៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ដោយមាន​ឪពុក​ឈ្មោះ អ៊ូ ជា អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ខាងលើ​។
 
    ជនរងគ្រោះ​ត្រូវបាន​ឃាតករ​កាប់​នឹង​កាំបិត​របួស​ច្រើន​កន្លែង​ពីក្រោយ​រួច​រុញ​ទម្លាក់​ទឹក​ឱ្យស្លាប់ នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៦​។ ក្នុងករណីនេះ​សមត្ថកិច្ច​ បានដាក់​ការសង្ស័យ​ជា​ករណី​កាប់​ប្លន់​យក​ម៉ូតូ និង​គ្រឿងអលង្ការ​។ 

    ហើយ​នៅមុន​ថ្ងៃកើតហេតុ​កាលពី​ថ្ងៃ​១៧​កន្លងទៅ​នារី​រងគ្រោះ​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម Facebook របស់​នាង​ថា "​អ្នកណា​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង ញាក់​ត្របកភ្នែក​តាំងពី​ម្សិលមិញ​រហូតមកដល់​ឥលូវ​នេះ​អត់​ទាន់​បាត់​ទៀត​។​" តើ​នេះ​ជាហេតុ​ភេទ​ដែល​ប្រាប់ឱ្យដឹង​មុន​ពី​ហេតុការណ៍​ដ៏​អាក្រក់​ដែរឬទេ​? 

    ក្រោយពី​ការស្រាវជ្រាវ និង​សាកសួរ​សាច់ញាតិ​ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ​បាត់បង់​សម្ភារ​រួមមាន ម៉ូតូ​១​គ្រឿង  ម៉ាកវ៉េវ ពណ៌​ខ្មៅ ផ្លាកលេខ កណ្តាល 1S-6861, ​កងដៃ ១​វង់​, ​ខ្សែក​ប្លា​ក​ទីន ១​ខ្សែ និង​ទូរស័ព្ទដៃ​១​គ្រឿង។
 
    បច្ចុប្បន្ន កម្លាំង​ជំនាញ​ចាប់បាន​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់