1 %281%29

ឃាត់​យាយ​អត់​សី​លម្នាក់​ធ្វើ​ទារុណកម្ម​លើ​កុមារី​អាយុ​៩​ឆ្នាំ

    ភ្នំពេញ ៖ យាយ​ចាស់​អត់​សីល អត់​ធម៌​ក្នុង​ខ្លួន​ម្នាក់​ដែល​បានធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ​លើ​កុមារ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​២៥​ កក្កដា​ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បាន​បានធ្វើ​ទារុណកម្ម​ចុងក្រោយ​កាលពី​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​លេខ​១៣E0 ផ្លូវលំ សង្កាត់​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
 
    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ សេង សុដាវី​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​វិទ្យុ ABC ជនជាតិខ្មែរ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៨១J ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​ប្ដឹង​ចោទប្រកាន់​ស្ត្រី​ឈ្មោះ សុខ ផល្លី អាយុ​៦៩​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៣E0 ផ្លូវលំ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីបទ​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​លើ​កុមារ។
 
    មន្ត្រី​អាវុធហត្ថ​បន្តថា ក្នុង​ពាក្យបណ្ដឹង​របស់​តំណាង​កុមារី​រងគ្រោះ សេង សុដាវី​ន បានឱ្យដឹងថា នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​នាង​បានទទួល​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​របស់​ឈ្មោះ​វុ​ធ បានផ្ដល់​ដំណឹង​ថា «​មាន​ករណី​យាយ​ចាស់​ម្នាក់​វាយ​ធ្វើបាន​ក្មេងស្រី​ជា​ចៅ​របស់គាត់​ដោយ​ប្រើ​ដំបង​វាយ​ធ្វើបាប​មាន​ទីតាំងនៅ​រោងចក្រ​៣​ជាន់ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ»​។
 
    ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​ខ្លួន សេង សុ​ដាវីន​ បាន​ទំនាក់ទំនង​ជាមួយ កម្លាំង​សមត្ថកិច្ច​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ ចុះទៅ​ដល់ផ្ទះ​កើតហេតុ និង​បាន​រំដោះ​ក្មេងស្រី​រងគ្រោះ​ដោយ​អំពើ​ទារុណកម្ម​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ 

    ក្មេងស្រី​រងគ្រោះ​មាន​អាយុ​ប្រហែល​៦​ឆ្នាំ និង​នៅ​គ្រួសារ​នោះ​មាន​សមាជិក​ចំនួន​៤​នាក់ មាន​ទីលំនៅ​ដូច​បាន​រៀបរាប់​ខាងលើ​។
 
    ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លា​មនាង​បាន​ទាក់ទង​ទៅ​លោក​ចៅសង្កាត់​ចោមចៅ ពេលនោះ​ខាង​សង្កាត់​ឱ្យ​ខ្លួន​ទាក់ទង​ខាង​ប៉ូលិស​ប៉ុស្តិ៍ ហើយ​ខាង​មេ​ប៉ុស្តិ៍​បាន​ប្រាប់ថា​ខ្លួន​ឱ្យ​កូនចៅ​ចុះទៅ​មើល​ហើយ ប៉ុន្តែ​គ្មាន​ព័ត៌មាន​តប​មកវិញ​សោះ​។ 

    បន្ត​មកទៀត​នាង​បានធ្វើ​ការទាក់ទង​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​សហ​ការចុះអនុវត្តន៍​ទៅ​គោលដៅ​ផ្ទះកើតហេតុ​ខាងលើ រួចមក​ខាង​សមត្ថកិច្ច​បានធ្វើ​ការរំដោះ កុមារ​រងគ្រោះ ដោយ​អំពើ​ទារុណកម្ម​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ ហើយ​ជនសង្ស័យ​ក៏ត្រូវ​បាន​សម​ត្ថិ​ច្ចនាំ​ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​។ 

    យោងតាម​ការ​ស្ដាប់​ចំលើយ​របស់​កុមារី​រងគ្រោះ សុខ សមុទ្រ​ពិចិត្រ​កុ​ឆ្ចា​រា ហៅ មូ ជី​ង ភេទ​ស្រី អាយុ​៩​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា ចាប់ពី​ជី​ង​ដឹងក្ដី​មក ខ្លួន​បានរស់នៅ​ជាមួយ​ជីដូន​ឈ្មោះ សុខ ផល្លី អាយុ​៦៩​ឆ្នាំ ដោយ​ខ្លួន​បានដឹងថា ម្តាយបង្កើត​ខ្លួន​ឈ្មោះ សុខ ច​ន្ធូ ​តែ​ខ្លួន​មិនដែល​បាន​ជួប​មុខ​គាត់​ទេ​។ 

    កុមារី​រូបនោះ​ចាប់ពី​ពេល​ខ្លួន​ដឹងក្ដី​មក ខ្លួន​បានរស់នៅ​ក្នុង​គ្រួសារ​លោកយាយ​ឈ្មោះ សុខ ផល្លី មាន​សមាជិកគ្រួសារ​ចំនួន​៤​នាក់​។ ជា​រៀង​រាល់ពេល​ពួកគេ ​(​អ្នក​នៅក្នុង​ផ្ទះ​)​ តែងតែ​ប្រើ​ខ្លួន​ឱ្យធ្វើ​ការ​គ្រប់សព្វ​បែបយ៉ាង​នៅក្នុង​ផ្ទះ ដាំបាយ​លាងចាន​- បោក​ខោអាវ​- លាង​ទ្រុងមាន់​។​ល​។ ហើយ​នៅពេល​ធ្វើ​ការងារ​សព្វគ្រប់​គាត់​មិន​ពេញចិត្ត គាត់​បាន​វាយ​នឹង​ខ្សែភ្លើង ឈើ​ជ្រុង ពេញ​រាងកាយ​ដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម​។ 

    ចំណែក​យាយ​ផល្លី​បាន​យក​ឈើ​ជ្រុង​បុក​មក​វាយ​ពុះ​ពីលើ​ក្បាល​បែក​គ្រប់កន្លែង​សុះ​ពេញ​ក្បាល និង​លើ​ដងខ្លួន ត្រូវ​នៅលើ​ដងខ្លួន​គាត់​វាយ​នឹង​ខ្សែភ្លើង​និង​ឈើ​ជ្រុង​បុក​មកលើ​ខ្លួន​ដាច់​ពេញ​រាងកាយ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ត្រូវបាន​យាយ​របស់ខ្លួន​វាយ​សុះ​ពេញ​ខ្លួន​និង​ក្បាល​របួសធ្ងន់​។ 

    ក្រោយមកទៀត​នៅពេល​ខ្លួន​ហូបបាយ​រួច ខ្លួន​ក៏បាន​ឃើញ​ពូ​-​មីង ចូល​ផ្ទះ​យាយ​ផល្លី ជួយ​យក​រូប​ខ្លួន​ចេញពីផ្ទះ​យាយ​តែម្តង។
 
    ឥឡូវ​កម្លាំង​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

មតិយោបល់