13624820 264343033946817 1111506647 n

បាត់​ក្មេងស្រី​អាយុ១៦​ឆ្នាំ​នៅ​ប៉ៃលិន​

    ប៉ៃលិន ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​បានទទួល​ពាក្យបណ្ដឹង​ស្តីពី​ករណី​បាត់​ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ ញ៉ ស្រី​ណា ភេទ​ស្រី អាយុ១៦​ឆ្នាំ មុខរបរ​អ្នក​ចែក​បៀរ​នៅ​កាស៊ីណូ​ ស៊ី​សារ ដែលមាន​ទីតាំង​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

    ពាក្យបណ្តឹង​បាន​បញ្ជាកថា ញ៉ម ស្រី​ណា បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​ករណីនេះ​កាលពី​ថ្ងៃ​២២ និង​២៣ ខែ​ឆ្នាំ​ដដែល ក្រុមគ្រួសារ​បាន​ទូរស័ព្ទ​ចូល តែ​ពុំមាន​អ្នកទទួល​ឡើយ។

    លុះដល់​ថ្ងៃ​២៤ កក្កដា វេលា​ម៉ោង​៣​រសៀល​បន្ទាប់ពី​តេ​លេង​ចូល ឱ​ពុក​របស់​ជនរងគ្រោះ​ឈ្មោះ ណ​ម ពេទ្យ មាន​ទីលំនៅ​បច្ចុប្បន្ន​ជាមួយគ្នា បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ដើម្បី​អោយជួយ​អន្តរាគមន៍​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​បាននិងកំពុង​ស្វែងរក និង​សុំ​ឱ្យ​ខេត្ត​ដទៃ​ផ្សេងទៀត​ជួយ​សហការ​ក្នុង​ហេតុការណ៍​នេះ​ផង៕

មតិយោបល់