adverise with khmeread 1

ថត​ស្ទីល​ពេក ប៊ិះ​ដាច់​ក​ខាន​រៀបការ​!

    ​មនុស្ស​ខ្លះ​គិតថា​មង្គលការ​មានតែ​ម្ដង​ក្នុង​មួយ​ឆាកជីវិត ដូច្នេះ​ពួកគេ​ត្រូវ​ទៅ​កន្លែង​ដែល​ឆ្ងាយ​និង​មាន​ភាព​រ៉ូ​មែន​ទិ​ក ដើម្បី​ថត​បាន​រូបភាព​ល្អឥតខ្ចោះ​។​

​    ​ដូច​ករណី​ជាង​ថតរូប​ហុងកុង​លោក CM Leung អ៊ីចឹង គាត់​ត្រូវបាន​ចាត់ទុកជា​កំពូល​អ្នក​ថតរូប​មង្គល​ការល្អ​បំផុត​ក្នុងចំណោម​អ្នក​ថតរូប​មង្គលការ​ល្អ​ដាច់​គេ​ទាំង ៣០ នាក់​នៅលើ​ពិភពលោក​។​

​    ​គាត់​មាន​ស្ទីល​ថត​របស់គាត់​យ៉ាង​ពិសេស ដោយ​រួមបញ្ចូល​ពន្លឺ​ធម្មជាតិ​និង​ពន្លឺ​ផ្ទាំង​ប៉ាណូ​។​

 

A photo posted by CM Leung (@cmleung) on

​    ​កាលពី​ថ្ងៃទី ១៥ កក្កដា គាត់​បាន​កំពុង​ថតរូប​កូនក្រមុំ​និង​កូនកំលោះ​ក្នុងប្រទេស​អ៊ី​ស្លង់ ដោយ​ផ្តិត​យក​ពន្លឺ​ធម្មជាតិ​និង​ទេសភាព​ដ៏​ស្រស់ត្រកាល​។ ចៃដន្យ​នៅក្បែរនោះ​មាន​ឧទ្ធម្ភាគចក្រ​ចត​នៅ​ឆ្នេរ​អ៊ី​ស្លង់​ដើម្បី​ជួយសង្គ្រោះ​មនុស្ស ហើយ​ស្រាប់តែ​ជាង​ថតរូប​ឱ្យ​កូនក្រមុំ​ឈរ​នៅ​ត្រង់នោះ ដើម្បី​ថត​មួយ​ប៉ុស្ដិ៍​នៅពេល​យន្តហោះ ហោះ​រំលង​លើ​ក្បាល​។​

​    ​នាង​ប៊ិះ​តែ​ដាច់​ក្បាល​នៅពេល​ថត​តាម​បញ្ជា​របស់​ជាង​ថត​ម្នាក់នេះ​។ យ៉ាងណាមិញ នាង​មិនមាន​អ្វី​កើតឡើង​នោះឡើយ ហើយក៏​ទទួលបាន​រូបភាព​ដ៏​ស្រស់ស្អាត​មួយ​សន្លឹក​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់