adverise with khmeread Untitled 1

កើត​គែ​ម៉ូ​វ​ពេក ត្រូវ​ម្ចាស់​បោះបង់ចោល តែ​ច​រិ​ករប​ស់វា​បានធ្វើឱ្យ​បុគ្គលិក​មជ្ឈមណ្ឌល​ម្នាក់​អាណិត​វា​ខ្លោចចិត្ត​

    ​បុគ្គលិក​ម្នាក់​នៅ​មណ្ឌល Downey Animal Care Center ក្នុង​ទីក្រុង Los Angeles រដ្ឋកា​លី​ហ្វ​ញ៉ា​ស៊ាំ​ត្រចៀក​ទៅហើយ​នឹង​សំឡេង​ឆ្កែ​ព្រុស​នៅមុខ​ទ្វារ​មណ្ឌល​របស់​គាត់​។ ប៉ុន្តែ​លើក​នេះ ឆ្កែ​មួយ​ក្បាល​ដែល​គេបោះបង់​ចោល​នៅ​មាត់ទ្វារ​របស់លោក​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដែល​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​នៅពេល​ឆ្កែ​ឈ្មោះ Oso អាយុ ៨ ឆ្នាំ​ត្រូវបាន​បោះបង់ចោល​ដោយ​គ្មាន​មូលហេតុ ភ្លាមនោះ​បុគ្គលិក​នោះ​ក៏​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​វា​ដែរ​។ នៅពេល​គាត់​ពិនិត្យមើល​ឱ្យ​ជិត​ឆ្កែ​នោះ ក៏​ដឹងថា​មាន​វា​មាន​បញ្ហា​មួយ​ទើប​ម្ចាស់​បោះចោល​។​

​    ​ឆ្កែ​កម្សត់​នេះ​មើលទៅ​ខូចចិត្ត​ខ្លាំង និង​មិនបាន​ព្រុស​រំខាន​នោះទេ ហើយ​វា​គិតតែ​សម្លឹង​ទៅ​ជញ្ជាំង​និង​ញាក់ញ័រ​។ ដោយ​មើល​កាន់តែ​ជិត បុគ្គលិក​នោះបាន​ដឹង​មូល​ហេតុដែល​ម្ចាស់​វា​បោះបង់​វា​ចោល​។​

​    ​Oso កើត​ជំងឺ​ជ្រុះ​រោម​ឡើង​ទំពែក និង​កើត​គែ​ម៉ូ​វ ជា​លក្ខណៈ​ជំងឺ​ដែល​អាច​ព្យាបាល​ជា​។ លោក Sal Valdapena បុគ្គលិក​របស់​មណ្ឌល​នេះ​បាន​ជួយ​ស្វែងរក​ទីជម្រក​ថ្មី​ឱ្យ​ឆ្កែ​កម្សត់​នោះ និង​ជឿថា​ដោយសារ​បញ្ហា​នេះ​ទើប​ម្ចាស់​វា​បោះបង់​វា​ចោល ហើយ​ណាមួយ​ដោយសារ​គាត់​អាណិតអាសូរ ពេល​ឃើញ​វា​បង្ហាញ​ច​រិ​ក​គួរឱ្យ​អាណិតអាសូរ​ខុសពី​ឆ្កែ​មុនៗ​ដែល​គាត់​ធ្លាប់​ជួប​៕

adverise with khmeread
ប្រភព៖ honesttopaws

អ្នកនឹងចូលចិត្ត

មតិយោបល់