adverise with khmeread Untitled 1

ប្រភេទ​ចិញ្ចៀន​ដែល​មនុស្ស​កើត​ថ្ងៃ​អង្គារ​គួរ​ពាក់​ដើម្បី​លើករាសី​ឱ្យ​គ្រួសារ​រុងរឿង​

    ​ចំណាំ​៖ មនុស្ស​ស្រី​ពាក់ចិញ្ចៀន​នៅ​ដៃ​ឆ្វេង និង មនុស្ស​ប្រុស​ពាក់​នៅ​ដៃស្តាំ​។ 

​    ​សម្រាប់​មេផ្ទះ​ដែល​កើត​នៅ​ថ្ងៃ​អង្គារ គឺ​គួរតែ​ពាក់ចិញ្ចៀន​ក្រាស់ និង​មិន​ត្រូវមាន​ម៉ូត​ដែលមាន​ប្រហោង ដែល​មើលទៅ​ឃើញ​ចិញ្ចៀន​មាន​ប្រឡោះៗ​នោះទេ​។ ចិញ្ចៀន​រឹតតែ​ក្រាស់​រឹតតែ​ល្អ ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាព​រីកចម្រើន​រុងរឿង​ក្នុង​គ្រួសារ​។ 
​    ​
​    ​បុរសៗ​គួរ​ពាក់ចិញ្ចៀន​នៅ​ម្រាម​កណ្តាល និង ម្រាម​ចង្អុល ដើម្បីឱ្យ​ថាមពល​ចិញ្ចៀន​ជួយ​ការពារ​ម្ចាស់​។ ហាម​ពាក់​នៅ​ម្រាមដៃ​នាង ឬ កូនដៃ ដែល​ធ្វើឱ្យ​ម្ចាស់​ចិញ្ចៀន​បាត់បង់​ថាមពល​និង​អំណាច​។ 

​    ​ស្ត្រី​វិញ​គួរ​ពាក់ចិញ្ចៀន​នៅ​ម្រាម​កណ្តាល ម្រាម​ចង្អុល និង​ម្រាមដៃ​នាង​ប៉ុណ្ណោះ​។ វា​នឹង​ជួយ​នាំ​ថាមពល​ការពារ​ម្ចាស់​ចិញ្ចៀន​ដើម្បី​ជម្នះ​គ្រប់​បញ្ហា​ទាំងពួង​។ ប៉ុន្តែ​ហាមផ្តាច់​មិនឱ្យ​ពាក់ចិញ្ចៀន​មាន​ត្បូង​ពណ៌​ផ្កាឈូក ឬ​ចិញ្ចៀន​ពណ៌​ផ្កាឈូក​ទេ ព្រោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ស្នេហា​របស់​ម្ចាស់​ចិញ្ចៀន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់