adverise with khmeread Untitled 1

កំពូល​អាហារ​ទាំង ៦ មុខ​នេះ ពិសា​ជាប្រចាំ ជួយ​មនុស្ស​កាត់បន្ថយ​ការឈឺចាប់​រ៉ាំរ៉ៃ​សព្វ​រាងកាយ​

    ​ឈឺចាប់​រ៉ាំរ៉ៃ​គឺជា​បញ្ហា​ទូទៅ​មួយ ដែល​ជះឥទ្ធិពល​ដល់​មនុ​ស្សេ​ពេញវ័យ ១១៦ លាន​នាក់​នៅ​អាមេរិក​។​

​    ​ការឈឺចាប់​រ៉ាំរ៉ៃ​កើតឡើង​ចេញពី​ការឈឺចាប់​សរសៃប្រសាទ​និង​សាច់ដុំ​។ ឈឺចាប់​រ៉ាំរ៉ៃ​អាច​កើត​ឡើងលើ​ខ្នង ស្មា ត្រគាក ជង្គង់ ក្បាល និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​។​

​    ​ការ​រលាក​គឺជា​មូលហេតុ​ធំ​បំផុត​នៃ​ការឈឺចាប់​រ៉ាំរ៉ៃ​។ រោគសញ្ញា​រួមមាន​ឈឺ​សាច់ដុំ និង​ជាលិកា អស់កម្លាំង និង​រំខាន​ដល់​ការ​សម្រាក​របស់​អ្នក​។​

​    ​ប៉ុន្ដែ​ការឈឺចាប់​រ៉ាំរ៉ៃ​នេះ​អ្នក​ក៏​អាច​បង្អាក់​បាន តាមរយៈ​ការធ្វើសកម្មភាព​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​។​

​    ​មនុស្ស​ខ្លះ​បាន​ស្វែងរក​ដំបូន្មាន​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ ថា​តើ​លំ​ហាត់ប្រាណ​អ្វី និង​ថ្នាំ​អ្វីដែល​ជួយ​កាត់បន្ថយ​រោគសញ្ញា​នេះ​។​

​    ​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា​អាហារ​ទាំងនេះ​ជួយ​កាត់បន្ថយ​ការ​រលាក សញ្ញា​ឈឺចាប់​ក្នុង​រាងកាយ និង​ការកើនឡើង​នូវ​កម្រិត​គីមី​ក្នុង​ខួរក្បាល ហើយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ទៀត​។​

​    ​១. ខ្ញី​
​    ​២. រមៀត​
​    ​៣. ខ្ទឹមបារាំង​
​    ​៤. ខ្ទឹម​
​    ​៥. ត្រី​សា​ម៉ុង​
​    ​៦. ប្រេង​អូ​លីវ​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់