adverise with khmeread 1

ប៉ុស្តិ៍ ABC ទម្លាយ​វីដេអូ​មន្ត្រីប៉ូលិស​អូស្ត្រាលី​ធ្វើ​ទារុណកម្ម​ក្មេងប្រុស​អាយុ ១៧ ឆ្នាំ​យ៉ាង​សាហាវ​

    ​វីដេអូ​គួរឱ្យ​រន្ធត់​មួយ​បានបង្ហាញ​ក្មេង​ជំទង់​អូស្ត្រាលី​ម្នាក់​ត្រូវបាន​ចងភ្ជាប់​នឹង​កៅអី​មេកា​និក​មួយ ដោយ​គ្រប​ក្រណាត់​បិទមុខ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការដាក់ពិន័យ​ក្នុង​មណ្ឌល​ឃុំឃាំង​យុវជន​មួយកន្លែង​។ នេះ​បើតាម​វេ​ប​សាយ Daily Telegraph របស់​អូស្ត្រាលី​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ កក្កដា​។ 

​    ​វីដេអូ​គួរឱ្យ​តក់​ស្ល​ត់ ដែល​ចាក់ផ្សាយ​ក្នុង​កម្មវិធី Four Corners របស់​ប៉ុស្តិ៍ ABC គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ករណី​ធ្វើបាប និង​រំលោភបំពាន​យុវជន​នៅ​មណ្ឌល​ឃុំឃាំង Don Dale Youth Detention Centre ក្នុង​ទីក្រុង Darwin​។ 

​    ​ក្មេងប្រុស​ក្នុង​វីដេអូ​មាន​ឈ្មោះថា Dylan Voller អាយុ ១៧ ឆ្នាំ​។ ក្មេងប្រុស​នេះ​បាន​រង​ទារុណកម្ម​និង​ការបំពាន​រាប់មិនអស់​ក្នុង​រយៈពេល​ជាប់ឃុំ ៥ ឆ្នាំ​មកនេះ គឺ​គិត​តាំងពី​ខែតុលា ឆ្នាំ ២០១០ មក​។ 

​    ​ក្មេង​បុរស​នេះ​ក៏​ស្ថិត​ក្នុងចំណោម​ក្មេងប្រុស ៦ នាក់​ផ្សេងទៀត​ដែល​គេ​យកទៅដាក់​បន្ទប់​គុក​ដាច់ដោយឡែក​ពី​គេ​ក្នុង​ឆ្នាំ ២០១៤  ហើយ​ក្នុង​បន្ទប់​នីមួយៗ​នោះ​ត្រូវបាន​មន្ត្រី​គុក​ដាក់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ធ្វើបាប​ទៀតផង​។ 

​    ​កម្មវិធី Four Corners បានទទួល​វីដេអូ​នេះ​ក្នុង​ឆ្នាំ ២០១៤ នៅ​មណ្ឌល Don Dale Youth Detention Centre និង​ជាថ្មី​ម្តងទៀត ទទួលបាន​នៅ​ឆ្នាំ ២០១៥ នៅ​គុក​មនុស្ស​ធំ Berrimah ដែល​ជំនួស​មណ្ឌល Don Dale Youth Detention Centre​។ 

​    ​នៅ​មណ្ឌល Don Dale ក្មេង​ជំទង់​ទាំងនោះ​ត្រូវបាន​គេ​យកទៅដាក់​បន្ទប់​ពិសេស​សម្រាប់​គ្រប់គ្រង​ឥរិយាបថ ហៅថា BMU​។ បន្ទប់​នោះ​មាន​សភាព​តូចចង្អៀត គ្មាន​ទឹក និង​គ្មាន​ពន្លឺ​ធម្មជាតិ​បន្តិច​ណា​ឡើយ​។ នៅ​ទីនោះ មន្ត្រី​មណ្ឌល​បាន​ចង​កំលោះ Dylan Voller នៅ​កៅអី​មេកានិច គ្រប​មុខ​ជិត និង​បង្ហុយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ធ្វើបាប​អស់ ២ ម៉ោង​៕

ចូលទៅកាន់លីង nzherald ដើម្បីចុចមើលវីដេអូ!

adverise with khmeread
ប្រភព៖ nzherald

មតិយោបល់