adverise with khmeread 1

ព្រឺ​សម្បុរ​! កាមេរ៉ា​សុវត្ថិភាព​នៅ​ជប៉ុន​ចាប់បាន​ស្រមោល​ដូច​ខ្មោច​ស្រី​ចូល​ជិះ​តាក់ស៊ី​ជាមួយ​បុរស​ម្នាក់​

    ​ទីបំផុត​យើង​មាន​ភស្តុតាង​ថា លើ​លោក​នេះ​ពិត​ជាមាន​ខ្មោច​មែន ហើយ​គ្រប់គ្នា​គួរតែ​ចាប់ផ្តើម​រៀន​ខ្លាច​ខ្មោច​ឱ្យ​ហើយ​ទៅ​។ 

​    ​ក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មកពី​ជប៉ុន​បង្ហាញ រូប​ស្រមោលៗ​តាម​ពីក្រោយ​បុរស​ម្នាក់ មុនពេល​ចូលក្នុង​ឡាន​តាក់ស៊ី​។ នេះ​បើតាម​វេ​ប​សាយ​អង់គ្លេស Metro ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​២៤ កក្កដា​។ 

​    ​ដំបូង​ដូចជា​គ្មានអ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ នៅពេល​បុរស​ពាក់អាវ​ស​រង់ចាំ​តាក់ស៊ី​នៅ​ទីក្រុង​ស្ងាត់​មួយ​របស់​ជប៉ុន​។ 

​    ​ប៉ុន្តែ​នៅពេល​គាត់​ដើរ​ទៅរក​តាក់ស៊ី​ដែល​កំពុង​ចាំ​គាត់​ស្រាប់តែ​ស្រមោល​ស្ទង់ៗ​ដើរ​តាម​ពីក្រោយ​គាត់​ប៉ុន្មាន​វិនាទី​។ នៅពេល​គាត់​បិទទ្វារ​ឡាន ស្រមោល​នោះ​ស្រាប់តែ​បាត់ទៅ ទំនង​ដូចជា​បាន​ចូលទៅក្នុង​រថយន្ត​ជាមួយ​បុរស​នោះ ឬ​អាច​រលាយបាត់​ស្រមោល​ទៅវិញ​។ 

​    ​គួរ​បញ្ជាក់ថា មុនៗ​នេះ អ្នកបើក​តាក់ស៊ី​ជប៉ុន​ជាច្រើន​បាន​រាយការណ៍​ថា​ខ្លួន​បាន​ដឹក​ខ្មោច​ទៅកាន់​ទីក្រុង​ដែល​រង​ការវាយប្រហារ​ដោយ​ស៊ូ​ណា​ម៉ិ និង​រញ្ជួយ​ដីកា​លពី​ឆ្នាំ ២០១១​។ ពួកគាត់​និយាយថា ធ្លាប់បាន​ដឹក​ខ្មោច​ទៅដល់​ពាក់​កណ្តាលផ្លូវ​ក៏​បាត់ស្រមោល​ទៅវិញ និង​អ្នកខ្លះ​និយាយថា ដឹក​ដល់​គោលដៅ​ស្រាប់តែ​ងាកក្រោយ​មិនឃើញ​មាន​មនុស្សម្នា​ក់សោះ​។​

​    ​តើ​អ្នក​ពិតជា​ជឿថា​លើ​លោក​នេះ​មាន​ខ្មោច​ដែរ​ទេ​?៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់