1

ស្ថាបត្យករ​ថៃ​សង្ឃឹម​ឈ្នះ​ពានរង្វាន់​ស្នាដៃ​ប្លង់​អគារ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​

    ​ពិធីបុណ្យ​ស្ថាបត្យកម្ម​ពិភពលោក (World Architecture Festival) ជា​ព្រឹត្តិការណ៍​ធំ​បំផុត​មួយ​លើ​ពិភពលោក​ដែល​ប្រមូលផ្តុំ​ទៅដោយ​ស្ថាបត្យករ​ល្បីៗ បានប្រកាស​ប្លង់​អគារ​សម្រិតសម្រាំង​ចុងក្រោយ​សម្រាប់​ឆ្នាំ ២០១៦ របស់ខ្លួន​ហើយ​។ នេះ​បើតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។ 

​    ​ក្នុងចំណោម​ប្លង់​អគារ​សម្រិតសម្រាំង​ចុងក្រោយ​ទាំង ៣០០ ក្នុង​ប្រភេទ​នៃ​ការ​ឌី​ហ្សា​ញ​ចំនួន ៣២ ប្រភេទ មាន​ក្រុមហ៊ុន​ថៃ​ចំនួន ៥ បាន​ចូល​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រភេទ​ការប្រកួតប្រជែង​ផ្សេងៗ​គ្នា​ទាំងអស់​។ 

​    ​ម៉ូត​ឌី​ហ្សា​ញ​គឺ​ផ្អែកលើ​ភាព​ឆ្លាត​វ័យ ភាពល្អ​ឥតខ្ចោះ និង​លក្ខណៈ​ប្លែក​មិន​ធ្លាប់មាន គួរ​ផ្សំ​លើ​ការផ្តោត​សំខាន់​ទៅលើ​សម្ភារៈ ទីតាំង និង​បរិស្ថាន​ជុំវិញ​អគារ​របស់ខ្លួន​។ 

​    ​ព្រឹត្តិការណ៍​នេះ​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ ដោយ​ទាក់ទាញ​ស្ថាបត្យករ​អាជីព​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​ដាក់ជូន​ស្នាដៃ​ល្អ​ឯក​របស់ខ្លួន​ដើម្បី​ឈ្នះ​ពានរង្វាន់​កំពូល​។ 

​    ​ការប្រកាស​ជ័យលាភី​នឹងធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​ខាងមុខ​ក្នុង​ទីក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​ស្ថាបត្យករ​ថៃ​បានបង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ការប្រកួតប្រជែង​លើក​នេះ​៕

ប្រភព៖ Bangkok Post

អ្នកនឹងចូលចិត្ត

មតិយោបល់