adverise with khmeread 3 reasons

បរាជ័យនៃការហាត់ប្រាណបណ្តាលមកពីហេតុផលសំខាន់ ៣

ខកចិត្តជាមួយនឹងកង្វះភាពរីកចម្រើនក្នុងការហាត់ប្រាណថ្មីៗនេះរបស់អ្នកតើមែនទេ? មានអារម្មណ៍ប្រៀបបីដូចជាអ្នកមិនដែលឈានដល់គោលដៅ ឬមួយអ្នកហាត់ប្រាណដោយគ្មានគោលដៅច្បាស់លាស់? 

ចំពោះមនុស្សភាគច្រើន ជោគជ័យមិនបានរត់រកពួកគេទេ។ មិនថាពួកគេព្យាយាមបែបណានោះទេ ពួកគេនៅតែមិនអាចប្រកាន់ខ្ជាប់នឹងការហាត់ប្រាណមួយ ឬរាងកាយរបស់ពួកគេមិនបានឆ្លើយតបនឹងការហាត់ប្រាណនោះទាល់តែសោះ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នកកំពុងតែជិតត្រៀមខ្លួនចុះចាញ់ហើយៗវាក៏ប្រហែលជាដល់ពេលដែលអ្នកត្រូវពិចារណាឡើងវិញអំពីផែនការធ្វើលំហាត់ប្រាណបច្ចុប្បន្នរបស់អ្នកដែរ។ ជារឿយៗ មានរឿងតូចៗមួយចំនួនបានកើតឡើង ដែលវារារាំងអ្នកមិនឲ្យស្គាល់រសជាតិជោគជ័យនោះទេ។ 

ប្រសិនបើអ្នកចេះកត់សម្គាល់ពីសញ្ញាទាំងនេះ អ៊ីចឹងត្រូវរៀបចំជើងព្រួលដើម្បីផ្លាស់ប្តូរវាចេញ ហើយអ្នកនឹងអាចវិលត្រឡប់មករកផ្លូវរីកចម្រើនទៅមុខ និងទីបំផុតអាចសម្រេចបានគោលដៅចុងក្រោយរបស់អ្នកជាមិនខាន។ ខាងក្រោមនេះគឺជាហេតុផលទាំង ៣ ដែលធ្វើឲ្យអ្នកបរាជ័យក្នុងការហាត់ប្រាណ។ 

១- អ្នកមិនចង់ជោគជ័យក្នុងរឿងហាត់ប្រាណ

រឿងនេះស្តាប់ទៅដូចមិនសមហេតុផលទេ ប៉ុន្តែចំពោះមនុស្សដែលមិនអាចស៊ូទ្រាំនឹងការលំបាកដែលបានជួបប្រទះពេលហាត់ប្រាណ ពួកគេសុខចិត្តបោះបង់ចោលការហាត់ប្រាណដែលខំប្រឹងតាំងពីណាពីណីមក និងមិនចង់ឮពាក្យជោគជ័យក្នុងការហាត់ប្រាណអ្វីទៀតនោះទេ។ គ្រាន់តែប្តូរការគិតតែបន្តិច អ្នកនឹងច្បាស់ជាមានកូនចិត្តចង់បន្តការហាត់ប្រាណឡើងវិញជាមិនខាន។ 

២- អ្នកមិនបានរៀបចំខ្លួនឲ្យបានស្រួលបួល
ហេតុផលមួយទៀត ដែលធ្វើឲ្យអ្នកមិនអាចមើលឃើញលទ្ធផល ដែលអ្នកចង់បានគឺដោយសារតែអ្នកមិនបានរៀបចំខ្លួនឲ្យបានស្រួលបួល។ នៅពេលនិយាយដល់ការសម្រកជាតិខ្លាញ់ និងការប្រកាន់ខ្ជាប់នឹងការហាត់ប្រាណ ការរៀបចំខ្លួនឲ្យបានស្រួលបួលក៏មានចំណែកដ៏សំខាន់ពាក់កណ្តាលក្នុងនោះផងដែរ។ 

ត្រូវចាប់ផ្តើមរៀបចំផែនការធ្វើលំហាត់ប្រាណរបស់អ្នក និងរៀបចំកាលវិភាគហាត់ឲ្យដូចដែលអ្នកត្រៀមទៅជួបជាមួយនឹងវេជ្ជបណ្ឌិតដូច្នោះដែរ។ 

ដូចគ្នាផងដែរ នៅល្ងាចថ្ងៃអាទិត្យ ត្រូវអង្គុយចុះរៀបចំផែនការអាហាររបស់អ្នកសម្រាប់សប្តាហ៍ខាងមុខ។ តាមរបៀបនេះ នឹងគ្មានសំណួរណាមួយត្រូវសួរថាតើអ្នកគួរញ៉ាំអ្វីនោះឡើយ។ នៅពេលអ្នករៀបចំទុកជាមុន រាល់អ្វីដែលអ្នកត្រូវធ្វើគឺការអនុវត្ត និងរង់ចាំភាពជោគជ័យនៃលំហាត់ប្រាណតែប៉ុណ្ណោះ។   

៣- អ្នកមិនពេញចិត្តនឹងកម្មវិធីហាត់ប្រាណរបស់អ្នក
ហេតុផលបន្ទាប់មួយទៀត ដែលធ្វើឲ្យអ្នកខកខានមិនបានឃើញភាពជោគជ័យគឺដោយសារអ្នកមិនពេញចិត្តនឹងកម្មវិធីហាត់ប្រាណដែលអ្នកកំពុងអនុវត្ត។ វិធីល្អគឺរកមើលកម្មវិធីហាត់ប្រាណណាដែលអ្នកពេញចិត្តជំនួសឲ្យការហាត់របៀបមុនៗ ដែលអ្នកធុញទ្រាន់បំផុតនោះ៕ 

adverise with khmeread

មតិយោបល់