adverise with khmeread Real

ក្រុម Real Sociedad គំរាមប្តឹងអាជ្ញាកណ្តាល Jose Luis Gonzalez Gonzalez ទៅកាន់ប៉ូលីសបន្ទាប់ពីចាញ់ក្រុម Real Madrid

    ក្លឹប Real Sociedad ជឿជាក់ថា ពួកគេ​ត្រូវបាន​អាជ្ញាកណ្តាល​"​ប្លន់​យក​លទ្ធផល​" របស់​ពួកគេ​ដោយ​ក្រុម Real Madrid បំបាក់​ពួកគេ ៣​ទល់នឹង​១ កាលពី​ថ្ងៃ​ពុធ ហើយ​ក្លឹប​បាន​គំរាម​ប្តឹង​លោក​អាជ្ញាកណ្តាល Jose Luis Gonzalez Gonzalez ទៅកាន់​ប៉ូលិស​ទៀតផង​។​
    ពួកគេ​នៅ​មិន​អស់ចិត្ត​ដោយបាន​ធ្លាយ​ពីរ​គ្រាប់​ក្នុង​តង់​ទីមួយ ដោយសារ​បាល់​ប៉េ​ណា​ល់​ទី​ដ៏​គួ​ឲ្យ​សង្ស័យ​។​
     បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាកណ្តាល Gonzalez ម្ចាស់​ក្លឹប Real Sociedad លោក Jokin Aperribay បាន​ដើរ​សំដៅ​ទៅរក​បន្ទប់​របស់​អាជ្ញាកណ្តាល​នៅពេល​បញ្ចប់​តង់​ទីមួយ ហើយ​បាន​ប្រាប់​ពួកគេ​ថា "​រឿងនេះ​ពិតជា​អាម៉ាស់​ណាស់ អ្នក​មក​ទីនេះ​ដើម្បី​ប្លន់​ពួកយើង ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលិស​"​។​
    កីឡាករ Benzema បាន​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ ដែលជា​គ្រាប់​បាល់ទាត់​ប៉េ​ណា​ល់​ទី ទីមួយ ហើយ​បាល់​ប៉ះ​ដៃ​កីឡាករ Carlos Martinez ដោយ​អ​ចេតនា​បាន​បង្កើត​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ទី​ពីរ​ទៀត​។​ប៉ុន្តែ​ក្រុម Real Sociedad ក៏​នៅ​មិន​អស់ចិត្ត ដែល​ពួកគេ​គួរតែ​បាន​បាល់​ប៉េ​ណា​ល់​ទី​នៅពេល​កីឡាករ Pepe បង្កើត​កំហុស​ទៅលើ​កីឡាករ Jonathas​។​
    ក្រុម Real Sociedad មិនមែនជា​ក្រុម​ដំបូង​ទេ ដែល​ធ្វើ​ការប្តឹង​តវា​ពី​ក្រុម Real Madrid ដែល​ទទួលបាន​លទ្ធផល​ពី​អាជ្ញាកណ្តាល​នោះ ។​កាលពីមុន​ថ្ងៃបុណ្យ​ណូអែល កីឡាករ Rayo Vallecano ពីរ​នាក់​ត្រូវបាន​
​បណ្តេញចេញ​ក្នុង​តង់​ទីមួយ នៅក្នុង​ទឹកដី Real Madrid ហើយ​លោកគ្រូ​បង្វឹក Paco Jemez បាន​និយាយថា ការប្រកួត​បែបនេះ​ធ្វើ​ឲ្យ​អាប់ឱន​ទៅដល់​បាល់ទាត់​អេ​ស្ប៉ា​ញ​៕​

adverise with khmeread

មតិយោបល់