adverise with khmeread Untitled 1 copy

មិន​នឹកស្មានថា​ស្លឹក​ខ្ទឹម​អាចជួយ​ព្យាបាល​អាកា​រៈ​គួរឱ្យ​ធុញទ្រាន់​ចំនួន ៣ ដែល​មនុស្ស​ជួប​ជាប្រចាំ​៖ ឈឺបំពង់ក ហើមជើង តឹង​ច្រមុះ​

    ​ស្លឹក​ខ្ទឹម​ត្រូវបាន​ចាត់ទុកជា​ជម្រើស​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សុខភាព ដែល​ជួយ​មនុ​ស្សទាំង​ក្នុង​និង​ក្រៅ​រាងកាយ​។ 

​    ​វា​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​រាប់មិនអស់ ហើយ​ក្រៅពីនេះ​វា​អាចជួយ​ប្រឆាំង​ជំងឺ​ផ្តាសាយ និង​ជំងឺលើសឈាម ប្រឆាំង​រលាក ប្រឆាំង​ស្ត្រេ​ស និង​ប្រឆាំង​ភាព​ហត់​អស់កម្លាំង​។ 

​    ​ក្រៅពី​អ្វីដែល​បានលើកឡើង​ខាងលើ ស្លឹក​ខ្ទឹម​នៅ​អាចមាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ព្យាបាល​អាកា​រៈ​គួរឱ្យ​ធុញទ្រាន់​ចំនួន ៣ ដែល​មនុស្ស​ជួប​ជាប្រចាំ​។​

​    ​១. ឈឺបំពង់ក​
​    ​ហាន់​ស្លឹក​ខ្ទឹម​ទៅជា​ល្អិតៗ លាយ​ជាមួយ​ខ្ញី​បន្តិច រួច​ខ្ចប់​វា​ជាមួយ​ក្រណាត់​មួយ ហើយ​ត្រាំ​នឹង​ទឹក​ក្តៅ​មួយ​កែវ​។ បន្ទាប់មក​យក​ក្រណាត់​នោះមក​រុំ​ជុំវិញ​តំបន់​ដែល​រលាក (​បំពង់ក សុដន់ ដៃ ឬ​ខ្នង​)​។ 

​    ​២. ហើមជើង​
​    ​ដាំ​ស្លឹក​ខ្ទឹម​បួន​ទៅ​ដប់​នាទី​។ រួច​ស្រង់​វា​មក​កិន​ឱ្យ​ម៉ដ្ឋ (​ថែម​ទឹក​ខ្លះ​ប្រសិនបើ​ចាំបាច់​) រហូត​ទាល់តែ​វា​ក្លាយជា​ល្បាយ​ប៉ិៗ​។ បិត​វា​នៅលើ​ជើង​ដែល​ហើម​។ រូបមន្ត​នេះ​ត្រូវបាន​ប្រើ​ជាង ១០០ ឆ្នាំ​មកហើយៗ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​។ 

​    ​៣. តឹង​ច្រមុះ​
​    ​កិន​យក​ទឹក​ស្លឹក​ខ្ទឹម រួច​ដាក់​លើ​សំឡី ហើយ​យកទៅ​បិត​លើ​តំបន់​ច្រមុះ ដែល​តឹង​។ ទុក​មួយសន្ទុះ លោក​អ្នកនឹង​ចាប់ផ្តើម​ធូរ​ច្រមុះ​ឡើងវិញ​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់