adverise with khmeread Untitled 1

ម្តាយ​ម្នាក់​វាយ​កូនស្រី​ខ្លួនឯង Live ផ្ទាល់​តាម Facebook បង្ក​ការភ្ញាក់ផ្អើល​

    ​ម្តាយ​ម្នាក់ ដែល​ជឿថា កូនស្រី​ជំទង់​របស់គាត់​បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅក្នុង​ផ្ទះ បានសម្រេច​ចិត្ត​ផ្សាយ​ផ្ទាល់ (Live) តាម Facebook ដោយ​ខ្លួន​គាត់​ពី​សកម្មភាព​ប្រើ​អំពើហិង្សា​ទៅលើ​កូនស្រី​។ នេះ​បើតាម​វេ​ប​សាយ​អង់គ្លេស Mirror ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​    ​នៅក្នុង​ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ ម្តាយ​រូបនេះ​បាន​វាយ​កូនស្រី​អាយុ ១៦ ឆ្នាំ​ជាមួយនឹង​ឈឺ​បន្ទះ​មុននឹង​ប្រើ​ដៃ​ទះ​នាង​ខ្ទប់​ជញ្ជាំង​។​

​    ​បើ​យោងតាម​ការរាយការណ៍​ឱ្យដឹងថា អំពើហិង្សា​នេះ​បាន​កើតឡើង​នៅពេល​ក្មេងស្រី​ជំទង់​រូបនេះ​បាន​ចែករំលែក​រំ​ភាព​អាក្រាត​របស់​នាង​ជាមួយ​មិត្ត​ប្រុស​នៅលើ​បណ្តាញ​សង្គម Facebook​។ បន្ទាប់មក ម្តាយ​របស់​នាង​បានឃើញ​រូបភាព​ទាំងនោះ ហើយក៏​សម្រេចចិត្ត​យក​ទូរស័ព្ទ​របស់​កូនស្រី​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​វាយដំច្រំធាក់​នៅលើ​ទំព័រ Facebook របស់​ជនរងគ្រោះ​។​

​    ​បន្ទាប់ពី​ប្រើ​អំពើហិង្សា​រួចមក ម្តាយ​រូបនោះ​បាន​អះអាងថា ចាប់ពីពេលនេះ​គាត់​នឹង​គ្រប់គ្រង​ទំព័រ Facebook របស់​កូនស្រី​គាត់​។ 
​    ​ប៉ុន្តែ​គាត់​ហាក់​មាន​វិប្បដិសារី​ជុំវិញ​អំពើ​ហឹ​ង្សា​ទៅលើ​កូនស្រី​បន្ទាប់ពី​មនុស្ស​ជាច្រើន​បាន​ប្រឆាំង​រូបគាត់​នៅលើ Facebook​។​

​    ​ក្រោយមក គាត់​បាន​សរសេរ​នៅលើ​ទំព័រ​បណ្តាញ​សង្គម​របស់​កូនស្រី​ថា "​ខ្ញុំ​ស្រឡាញ់​កូនស្រី​ខ្ញុំ​អស់ពី​បេះដូង ហើយ​នាង​នឹង​គោរព​ខ្ញុំ ឬ​ខ្លួន​នាង និង​មនុស្ស​គ្រប់គ្នា​។ គ្មានអ្វី​ផ្លាស់ប្តូរ​ទេ នាង​នៅតែ​ជា​ក្មេងស្រី​។ នេះ​ជា​មេរៀន​ជីវិត​"​។​

​    ​ប៉ុន្តែ​កំហឹង​របស់​អ្នកទស្សនា​បានទាមទារ​ឱ្យ​សេវា​អន្តរាគមន៍​សង្គម​បើក​ការស៊ើបអង្កេត​ចំពោះ​ហេតុការណ៍​នេះ ដោយសារ​វា​ជាការ​រំលោភសិទ្ធិ​កុមារ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់