adverise with khmeread Thumb 24391 default news size 5

Joe Allen ផ្ទេរ​ទៅ Stoke បានសម្រេច​

    ​កាលពី​យប់​ថ្ងៃ​ចន្ទ Joe Allen បានបញ្ចប់​ការផ្ទេរ​ជា​អចិន្ត្រៃយ៍​ពី​ហង្ស​ក្រហម Liverpool ទៅកាន់​ក្រុម Stoke City ហើយ​។​

​    ​ខ្សែបម្រើ​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹប ក្រោយ​ផ្ទេរ​ពី Swansea កាលពី​ទីផ្សា​រដូវក្តៅ​ឆ្នាំ ២០១២ លើ​កិច្ចព្រមព្រៀង​រយៈពេល​បួន​ឆ្នាំ​ជាមួយ​ហង្ស​ក្រហម​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​វែ​ល​រូបនេះ​បានបង្ហាញ​ខ្លួន​ចំនួន ១៣២​ប្រកួត និង​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ៧ គ្រាប់ ក្នុងអំឡុង​អាជីព​របស់គាត់​ក្នុង​ទឹកដី Anfield​។​

​    ​ទោះជា​យ៉ាងណាក្តី​មិនមាន​ការពេញចិត្ត​ទាំងស្រុង​នោះឡើយ​សម្រាប់​ប្រិយមិត្ត​ហង្ស​ក្រហម​ជាមួយនឹង​ការផ្ទេរ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ liverpoolfc.com

មតិយោបល់