adverise with khmeread 13672377 264570057257448 1652105622 n

ម្នាក់រត់រួច ម្នាក់ដេកប៉ុស្ដិ៍ដោយសារមេគោមួយក្បាល

    ភ្នំពេញ ៖ យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​គោ​ញី កាលពី​ថ្ងៃទី២៥​ កក្កដា ឆ្នាំ​២០១៦ ម៉ោង​០៧​ និង​៣០​នាទី នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ​ជនរងគ្រោះ​ឈ្មោះ សេង ប៊ុន ភេទប្រុស អាយុ៦៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅ​ភូមិ​អូរ អណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ចំណែ​ក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សំណាង ប៉ា​ឡឺ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ សង្កាត់​ចាកអង្រែលើ ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ២៥ ​កក្កដា​ ឆ្នាំ២០១៦ ម៉ោង​០៧ និង​៣០​នាទី ជនរងគ្រោះ​បាន​ដឹកគោ​ចំនួន ០៣ ក្បាល (​គោ​ញី​០២​ក្បាល​,​កូន​គោ​០១​ក្បាល​) ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​នៅក្នុង​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​អូរ អណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រួច​ត្រឡប់មកផ្ទះ។​

    ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់ ឈ្មោះ​ សំណាង ប៉ា​ឡឺ​ប និង​ឈ្មោះ​ យ៉ា ភេទ​ប្រុស អាយុប្រហែល២៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម បាន​លួច​គោ​ញី​០១​ក្បាល​ដឹក​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​ត្រឡប់មកវិញ ឃើញ​បាត់​គោមួយ​ក្បាល ក៏​នាំគ្នា​ដើរ​រកឃើញ​ជនសង្ស័យ​កំពុង​ដឹកគោ​បំរុង​យកទៅលក់ ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​សំណាង ប៉ាឡឺ​ប យកមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ  ចំណែក​ឈ្មោះ​ យ៉ា បាន​រត់​គេចខ្លួនបាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕
 

adverise with khmeread

មតិយោបល់