adverise with khmeread 36916e6a00000578 0 image a 23 1469434511084

Fowler មើល Liverpool ហ្វឹកហាត់ ខណៈដែល Coutinho ហាត់​ប្រជែង​មិន​ឈ្នះ​ចំណូល​ថ្មី Mane

    ​លោក Jurgen Klopp ត្រូវបាន​ចូលរួម​ដោយ​វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool លោក Robbie Fowler ខណៈដែល Klopp កំពុង​ចាត់ចែង​ក្បួន​ដឹកនាំ​កីឡាករ​របស់គាត់ អំឡុង​ការហ្វឹកហាត់​មួយ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​    ​Fowler ដែល​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ១៨៣​គ្រាប់ ក្នុងការ​ប្រកួត​ចំនួន ៣៦៩​លើក​សម្រាប់​ហង្ស​ក្រហម នៅក្នុង​អាជីព​ទាំងពីរ​លើក​នៅ​ទឹកដី Anfield បាន​ឈាន​ជើង​ចូលមក​កាន់​ទីលាន​នៅឯ​ទឹកដី Stanford University ខណៈដែល Klopp បាន​បន្ត​រៀបចំ​ក្រុម​របស់គាត់​សម្រាប់​ការប្រកួត​មិត្តភាព International Champions Cup របស់​ពួកគេ​ក្នុងជំនួប​ជាមួយ​តោ​ខៀវ Chelsea នា​ចុង​សប្តាហ៍​នេះ​។​

​    ​ដៃគូ​ទាំងពីរ​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ញញឹម និង​សើច​ក្អាកក្អាយ ខណៈដែល​ឯកអគ្គរដ្ឋទូត​ក្លឹប Fowler បាន​ពាក់អាវ Liverpool ម៉ាក Polo អំឡុង​ម៉ោង​ហ្វឹកហាត់​កាលពី​ថ្ងៃអាទិត្យ​។​

​    ​កីឡាករ​ចំណូល​ថ្មី​ដែល​ទើបនឹង​ផ្លាស់​មក​ក្នុងតម្លៃ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) Sadio Mane បាន​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ដែល Fowler យកចិត្តទុកដាក់​តាម​ដាន បន្ទាប់ពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ យល់ព្រម​ទទួលយក​ការ​ប្រជែង​គ្នា​ហ្វឹកហាត់​ពី Philippe Coutinho ។​

​    ​Coutinho បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម​រូបនេះ ដោយ​លាតត្រដាង​ថា គាត់​ពិបាក​យកឈ្នះ​អតីត​កីឡាករ Southampton រូបនេះ​ណាស់​។ 

​    ​Mane បានធ្វើ​ដំណើរ​មកដល់​ទឹកដី Anfield ពី​ទឹកដី St Mary's កាលពីដើម​ទីផ្សារ​រដូវ​ក្តៅ​នេះ ដោយបាន​ចុះសម្រុង​យ៉ាង​រហ័ស​នៅក្នុង​ក្លឹប​ហង្ស​ក្រហម ខណៈដែល​រដូវ​កាល​ថ្មី Premier League នៅសល់​មិន​ដល់​បី​សប្តាហ៍​ទៀតឡើយ​។​

​    ​Coutinho បាន​បញ្ជាក់ថា "​វា​ពិតជា​ល្អ​ដែល​បាន​លេង​ជាមួយ Sadio សម្រាប់​ពេលអនាគត ប៉ុន្តែ​គាត់​ពិតជា​រត់លឿន​ណាស់​។ នោះ​ពិតជា​ល្អ​ដោយសារតែ​អ្នកត្រូវការ​បែបនេះ​នៅក្នុង​ការប្រកួត​របស់​អ្នក​។ អ្នក​គ្រប់គ្នា​ពិតជា​រីករាយ​ជាមួយ​គាត់​។ គាត់​គឺជា​សម្លាញ់​ដ៏​ល្អ​ម្នាក់ និង​ជា​កីឡាករ​ល្អ​ផងដែរ​។​

​    ​គាត់​បាន​បន្តទៀតថា "​មាន​កីឡាករ​ច្រើន​នាពេល​បច្ចុប្បន្ន ហើយ​មានការ​ប្រកួត​ពិសេសៗ​នៅក្នុង​ក្រុម ដែល​អាចជួយ​ឱ្យ​គាត់​ទទួលបាន​ភាពល្អប្រសើរ និង​ជួយ​ក្រុម​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់