adverise with khmeread 13866851 264571723923948 809677771 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្លន់

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​តាម​ដីកា​ពីបទ លួច​ដោយមាន​ស្ថាន​ទម្ងន់ ​កាលពី​ថ្ងៃទី​២៥​ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤ និង៣០​នាទី នៅ​ចំណុច​ផ្លូវលំ ក្រុមទី០៦ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ បូ​ន បាន ហៅ បួន បាន ភេទប្រុស អាយុ​២៦ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី០៦ ភូមិមានជ័យ​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​លេខ ៧១២ ត​.​ព្រ ចុះ​ថ្ងៃទី​០៥-១១-២០១៥ ចេញ​ដោយ​លោក នូ វាសនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់