adverise with khmeread 342523c200000578 3589727 image a 2 1463179711379

កុំ​ខកចិត្ត​អី iPhone 7 នឹងមិន​ចេញ​ឆ្នាំនេះ​ទេ តែ​ចេញ iPhone ផ្សេង​មួយទៀត​

    ​ពាក្យ​ចចាមអារ៉ាម​អំពី​ពេលវេលា​ដែល iPhone 7 នឹង​ចេញ​ពេលណា​នោះបាន​ខ្ចរខ្ចាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​អស់​ជាច្រើន​ខែ​មកហើយ​។ 

​    ​ប៉ុន្តែ តាម​ដំណឹង​ចុងក្រោយ iPhone ឆ្នាំនេះ​រឹតតែ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​មានការ​អះអាងថា វា​នឹងមិន​ហៅថា iPhone 7 នោះឡើយ​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃទី ២៥ កក្កដា​។ 

​    ​ផ្ទុយ​មកវិញ គេ​នឹង​ហៅ​វា​ថា iPhone 6 SE ដោយ​ទុកឱ្យ iPhone 7 សម្រាប់​ចេញ​ឆ្នាំក្រោយ​ទៀត នៅពេល Apple រំពឹង​ណែនាំ​ទូរស័ព្ទ​ថ្មី​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ 

​    ​របាយការណ៍​របស់​វេ​ប​សាយ Apfelpage ដែល​ទទួលបាន​ពី​ប្រភព​រោងចក្រ​ផ្គត់ផ្គង់​នៅ​ចិន ដែល​អះអាងថា​ជា​អ្នក​វេច​ខ្ចប់ និង​បិត​តែម iPhone នោះបាន​បញ្ជាក់ថា​ទូរស័ព្ទ​ថ្មី​នឹង​ហៅថា iPhone 6 SE​។​

​     រីឯ​វេ​ប​សាយ 9to5Mac និយាយថា "​ដោយសារ​ការផ្លាស់ប្តូរ​តិចតួច និង​ម៉ូត​ស្រដៀង​គ្នា ដូច្នេះ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ដែលថា Apple នឹងដាក់​ឈ្មោះ iPhone ថ្មី​បន្ត​តាម iPhone 6 ដដែល​"​។​

​    ​អ្នក​ទម្លាយ​អា​ថ៍កំ​បាំង​ទូរស័ព្ទ​ម្នាក់​បាន​ព្យាករណ៍​ថា iPhone ថ្មី​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី ១២ ខែកញ្ញា​ខាងមុខ​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់